ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​យក្ស​មក​ប្រលោម​ស្នេហ៍​ព្រះពុទ្ធ

3 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ពុទ្ធប្រវត្តិ​បាន​បរិយាយ​ថា បន្ទាប់​ពី​ទេវបុត្រ​មារ​មិន​អាច​យកឈ្នះ​លើ​ព្រះ​បរម​សាស្តា​បាន មារធីតា​ទាំង​៣​រូប​បាន​ចុះ​មក​ប្រលោម​លួងលោម​ល្បួង​ព្រះពុទ្ធ​ដោយ​មាយា​ការ​នៃ​កាមរាគ​ជា​ច្រើន​ប្រការ​ដើម្បី​ឱ្យ​ទ្រង់​ស្ថិត​ក្រោម​អំណាច​របស់​មារាធិរាជ​ដែល​ជា​បិតា​របស់​ខ្លួន ប៉ុន្តែ​អ្វី​ៗ​មិនមែន​ជា​ការ​ងាយ​នោះ​ទេ​ចំពោះ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ។ តាម​ខ្លឹមសារ​ពុទ្ធប្រវត្តិ​បានរ​ង្គា​យ​សេចក្តី​ថា ដោយ​ឃើញ​ទេវបុត្រ​មារ​ជា​បិតា​របស់​ខ្លួន​កំពុង​កើតទុក្ខ​ក្រៀមក្រំ​ដោយសារ​មក​ផ្ចាញ់​ព្រះ​បរម​ពោធិសត្វ​មិន​បាន​សម្រេច មារធីតា​ទាំង​៣​គឺ​: រាគា តណ្ហា…

នៅ​ក្នុង​សៀវភៅ​ពុទ្ធប្រវត្តិ​បាន​បរិយាយ​ថា បន្ទាប់​ពី​ទេវបុត្រ​មារ​មិន​អាច​យកឈ្នះ​លើ​ព្រះ​បរម​សាស្តា​បាន មារធីតា​ទាំង​៣​រូប​បាន​ចុះ​មក​ប្រលោម​លួងលោម​ល្បួង​ព្រះពុទ្ធ​ដោយ​មាយា​ការ​នៃ​កាមរាគ​ជា​ច្រើន​ប្រការ​ដើម្បី​ឱ្យ​ទ្រង់​ស្ថិត​ក្រោម​អំណាច​របស់​មារាធិរាជ​ដែល​ជា​បិតា​របស់​ខ្លួន ប៉ុន្តែ​អ្វី​ៗ​មិនមែន​ជា​ការ​ងាយ​នោះ​ទេ​ចំពោះ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ។

តាម​ខ្លឹមសារ​ពុទ្ធប្រវត្តិ​បានរ​ង្គា​យ​សេចក្តី​ថា ដោយ​ឃើញ​ទេវបុត្រ​មារ​ជា​បិតា​របស់​ខ្លួន​កំពុង​កើតទុក្ខ​ក្រៀមក្រំ​ដោយសារ​មក​ផ្ចាញ់​ព្រះ​បរម​ពោធិសត្វ​មិន​បាន​សម្រេច មារធីតា​ទាំង​៣​គឺ​: រាគា តណ្ហា អារ​តី ក៏​បាន​នាំ​គ្នា​ចុះ​មក​ផ្ចាញ់​ព្រះសម្មាសម្ពុទ្ធ​ដោយ​ប្លែង​ជា​រូបភាព​កល​មាយា​ផ្សេង​ៗ​ដើម្បី​ទាក់ទាញ​ព្រះ​ហឫទ័យ​ព្រះ​អង្គ​ឱ្យ​ធ្លាក់​ចូល​អន្ទាក់​នៃ​មាយា​កាមរាគ​របស់​នាង​ទាំង​៣​នោះ ក្នុង​គោលបំណង​គ្រប់គ្រង​លើ​ចិត្ត​វិញ្ញាណ​របស់​ទ្រង់ ប៉ុន្តែ​ព្រះ​អង្គ​ទ្រង់​មិនមែន​ជា​បុគ្គល​បុថុជ្ជន ឬ​មនុស្ស​ធម្មតា​ឡើយ ។

នៅ​ទីបំផុត មារធីតា​ទាំង​៣​រូប​នោះ​ក៏​អស់តម្រិះ ល្បួងលួងលោម​ព្រះពុទ្ធ​ជា​អម្ចាស់​មិន​បាន​សម្រេច ហើយ​ក៏​វិល​ត្រឡប់​ទៅ​កាន់​ទេវស្ថាន​វិញ​ទាំង​ក្តី​មោះហ្មង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ