ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីជាងធ្វើសំណង់ម្នាក់ បានបាត់បង់អាយុជីវិត ដោយសារធ្វេសប្រហែសក្នុងការរុះរើផ្ទះបណ្តាលឲ្យរលំបាក់សង្កត់លើ ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គ្ឭស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហេង ព្រុំ ភេទប្រុស អាយុ៦៨ឆ្នាំ ជាងសំណង់ មានទីលំនៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ករណីខាងលើនេះ បើតាមការបំភ្លឺពីសាក្សីធ្វើសំណង់ជាមួយគ្នាឈ្មោះ ចេស នៅភេទប្រុស អាយុ៤២ឆ្នាំ ជាជាងសំណង់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ដំបូងគាត់ និង ជនរងគ្រោះបានចេញពីផ្ទះ ពីម៉ោង៦ កន្លះព្រឹកនៅថ្ងៃទី២៥ ខែកុម្ភះ នេះ ដើម្បីទៅធ្វើការ សំណង់ដោយជិះម៉ូតូជាមួយគ្នា ។
សាក្សីបន្តថា ពួកគាត់បានម៉ៅការសំណាង់ផ្ទះចាស់មួយកន្លែង ដែលត្រូវវ៉ៃចោលហើយធ្វើថ្មី ស្ថិតនៅភូមិព្រៃទទឹងឃុំបែកចាន ស្រុកអង្គស្នួលនោះ ។ ពេលមកដល់កន្លែងធ្វើសំណង់ គាត់និងជនរងគ្រោះ បានមកដល់កកន្លែងធ្វើសំណង់វេលាម៉ោងម៉ោង៧ នឹង៣០នាទីព្រឹក ហើយក៏នាំគ្នាចាប់ផ្តើមរុះរើ ដំបូលសង្ក័សី នឹងវៃជញ្ជាំងឥដ្ឋចោល ដែលធ្វើតាំងពីព្រឹករហូតដល់ម៉ោង១១ ក៏នាំគ្នាសំរាកហូបបាយ ។
លុះដល់វេលារសៀលបានចូលធ្វើការវិញ ហើយក៏ចាប់ផ្តើមវាយជញ្ជាំងថ្ម ពេលនោះជនរងគ្រោះ បានវាយជញ្ជាំងផ្នែកខាងក្រោម បណ្តាលឲ្យរលំសង្កត់លើ កិនក្បាលផ្នែកខាងមុខនឹងបាក់ឆ្អឹងកជើងឆ្វេង ឃើញដូច្នោះគាត់ក៏បានរើឥដ្ឋ នឹងលើកជនរងគ្រោះ ដឹងតាមម៉ូតូទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលភ្លាមដែរ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតបានពិនិត្យមើលអាការៈជនរងគ្រោះ រួចប្រាប់គាត់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
បន្ទាប់មក សមត្ថកិច្ចផ្នែកជំនាញគ្រប់លំដាប់ថ្នាក់ និងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារការបាក់ជញ្ជាំងថ្មរលំកិនសង្កត់លើពិតប្រាកដមែន ដែលនោះមកពីកាធ្វេសប្រហែសរបស់ជនរងគ្រោះ ក្នុងពេលកំពុងធ្វើការងារ ។ សាកសពត្រូវបានសមត្តកិច្ចប្រគាល់ឲ្យក្រុមគ្រួសារ នឹងប្រពន្ធ កូនដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ