ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​បញ្ជាក់​ថា ​ជាង​ពាក់កណ្តាល​សត​វត្សរ៍នៃ​ដំណើរ​ជីវិត​ ការ​លំបាក​បាន​គ្រប​ដណ្តប់​មិន​តិច​ជាង​៩០%

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ជាង​ពាក់កណ្តាល​សតវត្សរ៍នៃ​ដំណើរ​ជីវិតរបស់​សម្ដេច​ ការ​លំបាក​បាន​គ្របដណ្តប់​មិន​តិច​ជាង​៩០​ភាគរយ​នោះ​ឡើយ​ ។…

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ជាង​ពាក់កណ្តាល​សតវត្សរ៍នៃ​ដំណើរ​ជីវិតរបស់​សម្ដេច​ ការ​លំបាក​បាន​គ្របដណ្តប់​មិន​តិច​ជាង​៩០​ភាគរយ​នោះ​ឡើយ​ ។

ការ​ឱ្យ​ដឹង​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី​៤០​ឆ្នាំ​ ដែល​សភា​បោះ​ឆ្នោត​ឲ្យ​សម្ដេច​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែល​ពេល​នេះ​ហៅថា ​នាយក​រដ្ឋមន្ត្រី​(១៤​ មករា ​១៩៨៥ – ១៤ មក​រា ​២០២៥)​ ។

យោង​តាម​បណ្ដាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ដោយ​ភ្ជាប់​នូវ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​ «​ថ្ងៃនេះ ​ជា​ខួប​លើក​ទី​៤០​ឆ្នាំ​ដែល​សភាបោះ​ឆ្នោត​ឱ្យខ្ញុំ​កាន់​តំណែង​ជា​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែល​ពេល​នេះ ​ហៅ​ថា ​នាយក​រដ្ឋមន្ត្រី​ (១៤​មក​រា​១៩៨៥-១៤ មក​រា​ ២០២៥) បន្ទាប់​ពី​បំពេញ​តួនាទី​ជាប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ស្តីទី ពី​ខែកញ្ញា ​ឆ្នាំ​១៩៨៤ ពេល​អតីត​នាយក​រដ្ឋមន្ត្រី ចាន់ ស៊ី ទៅ​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​មូ​ស្គូ និង​ទទួលមរណភាព​នា​ខែធ្នូ​១៩៨៤» ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​បន្ថែម​ថា​​ «​មុន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ខ្ញុំកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសពី​ខែមករា​១៩៧៩ ដល់​ខែមិថុនា​១៩៨១ ក្នុង​វ័យ​២៧​ឆ្នាំ​ ។ ខែមីនា​១៩៨១ ​ក្នុង​វ័យ​២៩​ឆ្នាំ​ ខ្ញុំ កាន់​តំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុង​វ័យ​៣២​ឆ្នាំ ដែល​អាច​ចាត់ទុកជា​រដ្ឋមន្ត្រី ជា​ឧប​នាយករដ្ឋមន្ត្រី និង​ជា​នាយក​រដ្ឋមន្ត្រី ដែល​ក្មេង​ជាងគេ​នា​ពេល​នោះ​» ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា ​សរុប​នៃ​ការ​កាន់​តំណែង​ដឹកនាំ​រដ្ឋ​ទាំង​រដ្ឋាភិបាល​រហូត​មក​ព្រឹទ្ធសភា នា​ពេល​នេះ មាន​រយៈពេល​៤៦​ឆ្នាំ ហើយ​និង​ប្រសិនបើ​គិត​ទាំង​ការ​តស៊ូ​ប្រឆាំង ការ​ឈ្លានពាន​របស់​បរទេស និង​ប្រឆាំង​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល ពត គឺ​មាន​រយៈពេល​៥៥​ឆ្នាំ​(១៩៧០-​២០២៥)​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​ «​ជាង​ពាក់កណ្តាល​សតវត្សរ៍នៃ​ដំណើរ​ជីវិត​ការ​លំបាកបាន​គ្របដណ្តប់​មិន​តិច​ជាង​៩០​ភាគរយ​នោះ​ឡើយ​។ ​ខ្ញុំ​នៅ​ចង​ចាំ​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ក្នុង​សភា ក្រោយ​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ថា (​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ ដោយ​អត់បាយ​ដែល​យើង​មិន​បានដឹង​និង​មិន បាន​ដោះស្រាយ​នោះ​ឡើយ​)»​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា ​មូលហេតុ​ដែល​ខ្ញុំ​លើក​ឡើង​បែប​នេះ ដោយសារ​រដូវវស្សា​ឆ្នាំ ១៩៨៤​ មាន​ទឹកជំនន់​ផង ​និង​រាំង​ស្ងួត​ផង​ដែ​ល​ធ្វើ​ឲ្យប្រជាជន​ខ្វះ​ស្បៀងយ៉ាងធ្ងន់ធ្ងរ ​។ អាទិភាព​នៃ​ការងារ​ដំបូង​របស់ខ្ញុំ គឺ​ដោះ​ស្រាយ​ស្បៀង​ជូន​ប្រជាជនដែល​នេះ ​គឺជា​មូលហេតុ​មួយដែល​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើការ​កែទម្រង់សេដ្ឋកិច្ច​ដោយ​ចាប់ផ្តើមពី​ការ​កែទម្រង់​ដីធ្លី គឺ​ផ្តល់​កម្មសិទ្ធិ​ដី​ជូន​ប្រជា​ជន​។ ​ខ្ញុំ​សូម​បង្ហាញ​រូបថត​ពី​អាយុ​១៩​ឆ្នាំ ២១​ឆ្នាំ​ ២៦​ឆ្នាំ ៣២​ឆ្នាំ​ និង​ចុង​ក្រោយ​៧២​ឆ្នាំ ដើម្បី​យល់​ដឹង​បន្ថែម​ពី​ដំណើរ​ជីវិត​របស់ខ្ញុំ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ