រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍២០ កុម្ភៈ និងមាន៤នាក់ទៀតដែលជាករណីធ្វើដំណើរមកពីក្រៅប្រទេសផងដែរ និងគ្មានករណីជាសះស្បើយឡើយព្រឹកនេះ ។
ក្រសួងបានបន្តថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់ខាងលើនេះ មានជនជាតិចិនចំនួន៣១នាក់ , ជនជាតិវៀតណាម ចំនួន៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ផងដែរ ។
ដោយឡែកអ្នកដំណើរមកពីក្រៅប្រទេស៤នាក់ ដែលរកឃើញឆ្លងកូវីដ១៩ ខាងលើ មានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន២នាក់ ។
គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យផងដែរ ៕
ចែករំលែកព័តមាននេះ