ចិននាំចេញវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ទៅប្រទេស២៧
ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក WANG WENBIN ថ្លែងកាលពីថ្ងៃទី២៣ កុម្ភៈថា ចិនបាននាំចេញវ៉ាក់សាំងប្រឆាំងវីរុស COVID-19…
ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក WANG WENBIN ថ្លែងកាលពីថ្ងៃទី២៣ កុម្ភៈថា ចិនបាននាំចេញវ៉ាក់សាំងប្រឆាំងវីរុស COVID-19…
ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក WANG WENBIN ថ្លែងកាលពីថ្ងៃទី២៣ កុម្ភៈថា ចិនបាននាំចេញវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ទៅកាន់ប្រទេស២៧និងផ្ដល់ជំនួយវ៉ាក់សាំងដោយមិនគិតប្រាក់ដល់ប្រទេស៥៣ដែលត្រូវការ ។
ក្នុងសន្និសីទសារព័ត៌មានមួយលោក WANGបន្តថា ជំនួយវ៉ាក់សាំងរបស់ចិនបានបញ្ជូនទៅដល់ប្រទេសប៉ាគីស្ថាន កម្ពុជា ឡាវ ហ្គីណេអេក្វាទ័រ ហ្ស៊ីមបាវេ ម៉ុងហ្គោលីនិងបេឡារុស និងថាការនាំចេញវ៉ាក់សាំងចិនបានទៅដល់ប្រទេសសែ៊រប៊ី ហុងគ្រី ប៉េរូ ស៊ីលី ម៉ិកស៊ីក កូឡុំប៊ី ម៉ារ៉ុក សេនេហ្គាល់ អេមីរ៉ាត់អារ៉ាប់រួម និងតួកគី ។ គួរកត់សម្គាល់ថាប្រទេសទាំងអស់នោះ ភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍន៍ ។
លោក WANG សម្ដែងក្ដីសង្ឃឹមថានឹងឃើញប្រទេសទាំងអស់អាចរួបរួមគ្នា និងចូលរួមចំណែក
ជាវិជ្ចមានសម្រាប់ជួយដល់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជម្នះលើការឆ្លងរាលដាលនៃវីរុសនោះ ។
ចិនជាប្រទេសដំបូងគេដែលសន្យាធ្វើការចាក់វ៉ាក់សាំងសម្រាប់សុខមាលភាពសាធារណៈពិភពលោក ។ អ្នកនាំពាក្យក្រសួងការបរទេសចិនអះអាងទៀតថា ចិននឹងបន្តរួមសហការខាងផ្នែកវ៉ាក់សាំងជាមួយគ្រប់ភាគីទៅតាមអ្វីដែលខ្លួនអាចធ្វើបាន ៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet
ចែករំលែកព័តមាននេះ