ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ខាងក្រសួងសុខាភិបាល កើនឡើងដល់ ៧៧៧០នាក់
- ភ្នំពេញ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៩៤៩១នាក់។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច ចំនួន…
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៩៤៩១នាក់។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច ចំនួន…
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៩៤៩១នាក់។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច ចំនួន ៧៧៧០នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ មានចំនួន ១៧២១នាក់។ នេះបើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
ចំណែកក្រសួងការពារជាតិ បានប្រកាសនៅយប់ថ្ងៃទី២៣ ខែកុម្ភៈនេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់លើកទី១ ដល់កងទ័ព បានចំនួន ៣៦៧៣៥នាក់។
សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ចិនបានដឹកជញ្ជូនតាមយន្តហោះពិសេសនូវថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន ៦០ម៉ឺនដូស មកប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដោយបែងចែកជាពីរ គឺ៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង ៣០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិ។ រដ្ឋាភិបាលចិន បានប្រកាសផ្តល់ជំនួយវ៉ាក់សាំង ១លានដូស ជូនរាជរដ្ឋាភិបាលកម្ពុជា៕
ចែករំលែកព័តមាននេះ