ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សូម​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​កុំ​​ចេញ​ក្រៅ​ផ្ទះ បើ​មិន​មានការ​ចាំបាច់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​អង្វរ សូម​ឲ្យ​ប្រជាពលរដ្ឋ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មេត្តា​កុំ​ចេញ​ក្រៅ​ផ្ទះ ប្រសិនបើ​មិន​មានការ​ងារ​អ្វី​ចាំបាច់​ទេ​នោះ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​អង្វរ សូម​ឲ្យ​ប្រជាពលរដ្ឋ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មេត្តា​កុំ​ចេញ​ក្រៅ​ផ្ទះ ប្រសិនបើ​មិន​មានការ​ងារ​អ្វី​ចាំបាច់​ទេ​នោះ ។

តាម​រយៈ​សារ​សំឡេង​ប្រមាណ​១​នាទី ដែល​ផ្សាយ​ក្នុង​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២២ កុម្ភៈ នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​សុំ​ឲ្យ​ប្រជាជន នៅ​ទីក្រុង​ភ្នំពេញ មានការ​ប្រុង​ប្រយ័ត្ន ហើយ​សុំ​បញ្ជាក់ បើ​គ្មាន​ការ​ចាំបាច់​កុំ​ចេញពីផ្ទះ ព្រោះ​ឥឡូវ​យើង​កំពុង​រាវរក ពិតមែនតែ​យើង​ដឹង​ចំណុច ក្លឹ​ប N8 និង​កន្លែង​រស់នៅ​ក្នុង​តំបន់​មួយ​ចំនួន​ត្រូវ​បាន​បិទ​ហើយ ក៏​ប៉ុន្តែ​ចរាចរ​មនុស្ស តើ​ចេញពី​កន្លែង​នេះ តើ​ទៅ​កន្លែង​ណាខ្លះ? យើង​កំពុង​រុករក​ប្រសិនបើ​សម្រាក​នៅ​ក្នុងផ្ទះ​បាន​ក៏​ជា​ការ​ល្អ ខ្ញុំ​សុំ​អង្វរក សុំ​ឲ្យ​អនុវត្ត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ​នេះ​» ។

ការ​ថ្លែង​អំពាវនាវ​របស់​សម្ដេច​តេ​ជោ បែប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​លក្ខណៈ​ធំ និង​សាំញ៉ាំ​ជាង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា កន្លង​មក ។
សូម​រំលឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៥៦៨​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ ចំនួន​៤៧៥​នាក់ និង​កំពុង​សម្រាក​ចំនួន ៩៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ