រកឃើញទំនិញសារធាតុគីមី បូរ៉ាក់ និងខូចគុណភាព នៅផ្សារជីភូ ក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដែលដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត…
ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដែលដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត…
ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដែលដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។
លោក ផឹង និល បានឲ្យដឹងថា មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ ធ្វើតេស្ត Test Kits បឋមលើម្ហូបអាហារ ចំនួន ២៣ គំរូ ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មានដូចជា ពពុះសណ្តែក ចំនួន ១៥ថង់ ស្មើ ១៣គីឡូក្រាម ផលិតក្នុងស្រុក មានសារធាតុគីមី បូរ៉ាក់ (Borax) និងពពុះសណ្តែកចំនួន ១៣ថង់ ស្មើ ៩គីឡូក្រាម នាំចូលពីប្រទេសវៀតណាម មានសារធាតុគីមី បូរ៉ាក់ (Borax) ព្រមទាំងបង្អែមបាញ់ឌុក ចំនួន ១គីឡូក្រាម មានសារធាតុគីមី បូរ៉ាក់ (Borax ) មីកំប៉ុងចំនួន ២០កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ទឹកក្រូចកូកាចំណុះ ១,៥០លីត្រ ស្មើ ២០ដប ហួសកាលបរិច្ឆេទប្រើប្រាស់ នំចំរុះចំនួន ៤គីឡូក្រាម ខូចគុណភាព។ មន្ត្រីជំនាញ បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីដុតកម្ទេចចោល នៅពេលក្រោយ។
ឆ្លៀតក្នុងឱកាសនោះ លោក ផឹង និល បានអំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងការធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញ ដែលខូចគុណភាព ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សុខមាលភាពទាំងអ្នកប្រើប្រាស់ និងអ្នកលក់៕ ដោយ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ