បច្ចេកវិទ្យា ៖ ប្រសិនបើលោកអ្នកប្រើកម្មវិធី Slack លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័សកាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអុីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះ ដោយមិនបានប្រើប្រព័ន្ធអ៊ីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី ២១ ខែ ធ្នូ ដល់ថ្ងៃទី ២១ ខែ មករា កន្លងទៅនេះ។ នេះបើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/4a75807d94706b7a2992e2df00223db6-1.jpg)
ដើម្បីឆ្លើយតបពីការព្រួយបារម្ភរបស់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការជ្រៀតចូលប្រើប្រាស់ណាមួយ ក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់ កុំមានការព្រួយបារម្ភនៅពេលដែលកម្មវិធី ស្នើសុំឱ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/9d0722f574c5035560ddf2c9015a0773.jpg)
ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា បញ្ហានេះគឺវាមានការប៉ះពាល់ទៅលើអ្នកប្រើប្រាស់ដែលបានវាយបញ្ចូលអុីមែលនិងលេខសម្ងាត់ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់រាល់ពេលចូលប្រើកម្មវិធីនោះ លោកអ្នកនឹងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទេ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/a3e619e1d0217baa40d520daf574b497.jpg)
សម្រាប់លោកអ្នកដែលពុំដែលប្រើកម្មវិធី Slack នោះវាគឺជាកម្មវិធីសម្រាប់អ្នកធ្វើពាណិជ្ជកម្មដើម្បីសម្រួលក្នុងការទំនាក់ទំនងនិងសហការគ្នាក្នុងការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ ឬគម្រោងណាមួយឱ្យកាន់តែមានភាពងាយស្រួល ៕
ចែករំលែកព័តមាននេះ