ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​នៅ​មី​យ៉ា​ន់​ម៉ា​ ក្រោយ​រដ្ឋប្រហារ​យោធា

3 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ច្រក​ទ្វារ​អន្តរជាតិ​និង​អ្នក​ផ្តល់​សេវា​អ៊ិ​ន​ធរ​ណេ​ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ទទួល​សេចក្តីណែនាំ​កាលពី​ថ្ងៃ​ទី ៣ ខែកុម្ភៈ ពី​ក្រសួង​ដឹក​ជញ្ជូន​និង​គមនាគមន៍​មី​យ៉ា​ន់​ម៉ា (MoTC) ដើម្បី​រារាំង ឬ​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​របស់​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក…

មី​យ៉ា​ន់​ម៉ា ៖ ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ច្រក​ទ្វារ​អន្តរជាតិ​និង​អ្នក​ផ្តល់​សេវា​អ៊ិ​ន​ធរ​ណេ​ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ទទួល​សេចក្តីណែនាំ​កាលពី​ថ្ងៃ​ទី ៣ ខែកុម្ភៈ ពី​ក្រសួង​ដឹក​ជញ្ជូន​និង​គមនាគមន៍​មី​យ៉ា​ន់​ម៉ា (MoTC) ដើម្បី​រារាំង ឬ​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​របស់​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ។

ក្រុមហ៊ុន Telenor Myanmar បាន​និយាយ​នៅ​ថ្ងៃ​ទី ៤ ខែកុម្ភៈ​ថា​ខ្លួន​បាន​សម្រេចចិត្ត​អនុវត្ត​តាម​ការ​ណែនាំ ប៉ុន្តែ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Myanmar Times ។

សេចក្តីថ្លែងការណ៍​និយាយ​ថា «​ខណៈ​ការ​ណែនាំ (​ឲ្យ​ផ្អាក ឬ​បិទ​ជា​បណ្តោះអាសន្ន​នូវ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ន​) នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែ​លើ​មូលដ្ឋាន​ច្បាប់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា តែ​ក្រុមហ៊ុន Telenor មិន​ជឿ​ថា​ការ​ស្នើ​សុំ​បិទ​នេះ គឺ​ផ្អែក​លើ​ភាព​ចាំបាច់​និង​សមាមាត្រ​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឡើយ » ។

«​អ្នក​ផ្តល់​សេវា​ទូរគមនាគមន៍​នៅ​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​បញ្ជា ឲ្យ​បិទ​ហ្វេ​ស​ប៊ុ​ក​ជា​បណ្តោះអាសន្ន​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ។ លោក​បាន​និយាយ​បន្ត​ថា «​យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្តា​រកា​រត​ភ្ជាប់​ឡើង​វិញ​ដើម្បី​ឱ្យ​ប្រជាជន​នៅ​មី​យ៉ា​ន់​ម៉ា អាច​ទំនាក់ទំនង​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​និង​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ» ។

ពេល​នេះ​កាសែត Myanmar Times បាន​បញ្ជាក់​ថា ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ជា​ក្រុមហ៊ុន MPT បាន​អនុវត្ត​តាម​បទបញ្ជា​នេះ ខណៈ​ដែល​ក្រុមហ៊ុន Telenor បាន​បិទ​ហ្វេ​ស​ប៊ុ​ក​ហើយ​នៅ​ថ្ងៃ​ទី ៤ ខែកុម្ភៈ​នេះ ។

ប្រតិបត្តិ​ករទី​បី Ooredoo ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បិទ​ហ្វេ​ស​ប៊ុ​ក​និង WhatsApp ដែល​គ្រប់គ្រង​ដោយ​អ្នក​ផ្តល់​ព័ត៌មាន​សង្គម​។ មនុស្ស​ជា​ច្រើន​ក៏​កំពុង​ប្រើ​បណ្តាញ​ឯកជន​និម្មិត (VPNs) ដើម្បី​គេច​ចេញពី​បណ្តាញ​ដែល​ត្រូវ​បាន​ហាមឃាត់​។ VPNs ជួយ​អនុញ្ញាត​ឱ្យ​មាន​អ្នក​អនាមិក​តាម​អ៊ិ​ន​ធរ​ណេ​ត ឬ​អាច​អ៊ី​ន​គ្រីប និង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​បោក​បញ្ឆោត​មិន​ឲ្យ​គេ​ដឹង​ទីតាំង​នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ ឬ​ឧបករណ៍​ចល័ត​របស់​អ្នក​ថា​នៅ​ទីណា ឬ​អាច​ឲ្យ​គេ​យល់​ច្រឡំ​ថា​អ្នក​ប្រើប្រាស់​កំពុង​ស្ថិត​នៅ​ទីតាំង​ផ្សេង​ទៀត​។

មុន​នេះ​បន្តិច ហ្វេ​ស​ប៊ុ​កបាន​លុប​ទំព័រ​បណ្តាញ​ទូរទស្សន៍ Myawaddy TV ដែល​គ្រប់គ្រង​ដោយ​យោធា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​និយាយ​ថា​វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ជា​ច្រើន​របស់​យោធា​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ឆ្នាំ ២០១៨ ពី​បទ​រំលោភ​គោលនយោបាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស ព្រោះ​អង្គការ​ទាំងនោះ​បាន ផ្ព្វ​ផ្សាយ​ឬ​ចូលរួម​ឲ្យ​កើត​មាននូវ​អំពើ​ហិង្សា​និង​ការ​ស្អប់ខ្ពើម​។

សូម​រម្លឹក​ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ហាមប្រាម​បុគ្គល​និង​អង្គការ​យោធា​របស់​មី​យ៉ា​ន់​ម៉ា​ចំនួន ២០ ក្នុង​ឆ្នាំ ២០១៨ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ឧត្តមសេនីយឯក Min Aung Hlaing និង​បណ្តាញ​ទូរទស្សន៍ Myawaddy របស់​យោធា​។ ការ​ហាមឃាត់​នេះ​នៅ​តែ​មាន​ដដែល​រហូត​ដល់​សព្វថ្ងៃ ដែល​បុគ្គល​និង​អង្គការ​នានា​ពាក់ព័ន្ធ​នឹង​យោធា​មិន​អាច​មាន​វត្ត​មាននៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​។

នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន ២២ ៣៥ ០០០ ០០០ នាក់​កាលពី​ខែមករា​ឆ្នាំ ២០២០ ដែល​មាន​ចំនួន ៤០,៤ ភាគរយ​នៃ​ប្រជាជន​ទាំងមូល​។ មនុស្ស​អាយុ​ពី ២៥ ទៅ ៣៤ ឆ្នាំ​គឺជា​ក្រុម​អ្នក​ប្រើប្រាស់​ធំ​ជាងគេ (៩ ៦០០ ០០០) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង