ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថា តើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក «Allow Tracking» ឬលោកអ្នកក៏អាចស្នើសុំកុំឱ្យមានការតាមដានពីក្រុមហ៊ុន «Ask App not to Track» ។ ប្រសិនបើលោកអ្នកជ្រើសរើសយកមិនឱ្យមានការតាមដានពីកម្មវិធីនោះ ក្រុមហ៊ុន Apple នឹងបិទមិនឱ្យអ្នកអភិវឌ្ឍកម្មវិធីអាចទាញយកលេខសំគាល់សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការតាមដានរបស់លោកអ្នកបាន ។ ហើយប្រសិនបើពួកគេនៅតែព្យាយាមតាមដានអ្នកប្រើប្រាស់ កម្មវិធីរបស់ពួកគេអាចនឹងត្រូវលុបចេញពី App Store របស់ក្រុមហ៊ុន Apple ទៀតផង។
មុខងារដ៏សំខាន់នេះត្រូវបានក្រុមអ្នកស្រាវជ្រាវរំពឹងថាក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់នៅពេលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 14.5។ ដើម្បីការពារទិន្នន័យឯកជនភាព និងចៀសវាងការតាមដានរបស់ក្រុមហ៊ុននោះ លោកអ្នកគួរតែបិទ មិនឱ្យមានការតាមដាន «Ask App not to Track» នៅពេលដែលក្រុមហ៊ុនដាក់ឱ្យប្រើប្រាស់មុខងារនេះនៅក្នុងពេលឆាប់ៗនេះ ៕
ចែករំលែកព័តមាននេះ