ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បញ្ជា «​ច​ត្តា​ឡី​ស័ក​ដាច់​ខាត​​ត្រូវធ្វើ​១៤​ថ្ងៃ​» ដើម្បី​កុំ​ឲ្យ​កូ​វី​ដ​១៩​ឆ្លង​​ចូល​សហគមន៍​ជា​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា ​និង​ស្នើ​សុំ​យ៉ាង​ទទូច​​ថា ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ពេញ​១៤ ថ្ងៃ មិន​អាច​បន្ថយ​មក​ត្រឹម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា ​និង​ស្នើ​សុំ​យ៉ាង​ទទូច​​ថា ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ពេញ​១៤ ថ្ងៃ មិន​អាច​បន្ថយ​មក​ត្រឹម ១០ ថ្ងៃ ឬ​មួ​យស​ប្តា​ហ៍​បាន​ឡើយ ព្រោះ​មាន​ករណី​ច្រើន​ណាស់​ដែល​អ្នករក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ គឺ​នៅ​ថ្ងៃ​ទី ១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ​២០២០ នា​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន ដែល​ប្រព្រឹត្ត​ទៅ​​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា ស​ម្តេច​សុទ្ធចិត្ត​ចំណាយ​លុយ​ចិញ្ចឹម​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​​ត្រឹមត្រូវ ដើម្បី​ការពារ​កុំ​ឲ្យ​កូ​វី​ដ១៩​ ឆ្លង​ចូល​សហគមន៍​នៅ​កម្ពុជា​សារ​ជា​ថ្មី​ម្តងទៀត ។

សម្តេច​បាន​មាន​ប្រសាសន៍​ថា ស្នើ​សុំ​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ និង​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​​ដែល​ត្រូវធ្វើ​ដំណើរ​មក​កម្ពុជា ​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ដាច់ខាត ដូច្នេះ​សុំ​ការ​យោគ​យល់​របស់​បងប្អូន​ជន​រួម​ជាតិ​​​ទាំងអស់ ។ សម្តេច​បាន​បន្ត​ថា បច្ចុប្បន្ន​មាន​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង ៧ ពាន់​នាក់​នៅ​ខេត្ត​ទាំង ៧ ដែល​ក្នុង​នោះ​ខេត្ត បន្ទាយ​មាន​ជ័យ​ជាង​៣​ពាន់​​ ឧត្តរ​មាន​ជ័យ​ជាង​២​ពាន់​​​ និង​បាត់ដំបង​ជាង១ពាន់​នាក់ ​ដែល​សុទ្ធ​ជា​ពលករ​មក​ពី​ថៃ ។

សម្តេច​បាន​បញ្ជាក់​ថា «​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​មិន​អាច​ដោះ​ដូរ​បា​ន​ទេ ខ្ញុំ​សូម​អង្វរក​បងប្អូន​យើង ចត្តា​​ឡី​ស័ក​មិន​អាច​ស្ថិត​ក្រោម ១៤ ថ្ងៃ​បាន​ទេ » ។ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ​គ្រប់គ្រង​កូ​វី​ដ​-១៩ ដែល​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង ​គឺ​ដោយ​សារ​តែ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ១៤ ។

សម្តេច​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ថា ករណី​ជាក់ស្តែង​ថ្ងៃនេះ ដែល​មាន​ឆ្លង​មួយ​ករណី​នៅ​ខេត្ត​ប៉ៃលិន ស្ត្រី​រូប​នេះ​មក​ដល់​ប៉ៃលិន​តាំងពី​ថ្ងៃ​ទី ១៥ មក​រា ប៉ុន្តែ​ដោយ​គាត់​ធ្វើ​ដំណើរ​រួម​គ្នា​នឹង​អ្នក​កើត​កូ​វី​ដ​-១៩ ហើយ​តេស្ត​លើក​ទី ៣ ចំ​ថ្ងៃ​ទី ១៣ នៃ​ការ​ច​ត្តា​ឡី​ស័ក សឹងតែ​ត្រូវ​បាន​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ត្រូវ​បាន​ធ្វើតេស្ត​លើក​ទី ៣ ស្រាប់តែ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ តែ​ម្តង ។

សម្តេច​បន្ត​ថា អ៊ីចឹង​ករណី​បែប​នេះ​មាន​ច្រើន​ហើយ កុំ​បន្ថយ​ឲ្យ​សោះ​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក
សូម​​អង្វ​រ.ក​ពលករ​មក​ពី​​ប្រទេស​ថៃ និង​បងប្អូន​មក​ពី​ក្រៅប្រទេស មក​ស្រុក ត្រូវធ្វើ​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ ដើម្បី​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​កូ​វី​ដ ១៩ មិន​ត្រូវ​បណ្តោយ​ឲ្យ​នាំ​ចូល​សហ​គន៍​សារ​ជា​ថ្មី​ទេ ។ ព្រោះ​ការ​ឆ្លង​ចូល​សហគមន៍​ជា​ថ្មី​កំពុង​វាយលុក​នៅ​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា​នៅ​ថៃ​ឆ្លង​កាលពី​ថ្ងៃ​សៅ​រ៍​ជាង ៩០០ នាក់​ និង​ថ្ងៃអាទិត្យ​ជាង ៨០០ នាក់​ ខណៈ​នៅ​វៀតណាម រក​ឃើញ​ការ​ឆ្លង​ក្នុង​សហគមន៍ ជាង ៥០​នាក់​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា កូ​វី​ដ ១៩ ទោះបីជា​គ្រប់គ្រង​បាន​តែ​ចំនួន​នៃ​ការ​ឆ្លង​រក​ឃើញ​នៅ​កម្ពុជា​ទាំង​ការ​នាំ​ចូល ទាំង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​ និង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា គឺ​គិត​ត្រឹម​ថ្ងៃ​ទី​១ ​កុម្ភៈ គឺ​មាន​ចំនួន​សរុប ៤៦៦​នាក់ មាន​៤៤៣​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​នេះ និង​២៣​នាក់​ទៀត កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ