ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យោធា​ចាប់ខ្លួន​លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី​ និង​មន្ត្រីជាន់ខ្ពស់​របស់​លោកស្រី​មួយ​ចំនួន

3 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ មុន​នេះ​បន្តិច​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ា​ន់​ម៉ា និង​លោក​ប្រធានាធិបតី…

មី​យ៉ា​ន់​ម៉ា ៖ មុន​នេះ​បន្តិច​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ា​ន់​ម៉ា និង​លោក​ប្រធានាធិបតី ក៏​ដូច​ជា​មន្ត្រីជាន់ខ្ពស់​របស់​លោកស្រី​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​យោធា​នា​ពេល​ព្រឹក​ព្រលឹម​នេះ ខណៈ​មាន​សេចក្តីរាយការអ៊ណ៍​ថា រដ្ឋ​ប្រហារ​មួយ​កំពុង​ដំណើរការ បន្ទាប់​ពី​អ៊ី​ន​ធើ​ណេ​ត និង​បណ្តាញ​ទំនាក់ទំនង​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ប្រទេស​ភូមា ក្រោយ​គណបក្ស​លោកស្រី អង​សាន ស៊ូ​ជី ជាប់​ឆ្នោត​ភ្លូកទឹកភ្លូកដី​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ BBC, VOA ជាដើម ។

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា​ មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី និង​មន្ត្រី​​គណ​បក្ស​កាន់​អំណាច​មួយ​ចំនួន​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​គឺ​គណ​បក្ស​សម្ព័ន្ធជាតិ ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ថ្លែង​ថា ​លោកស្រី​អ៊ុ​ង​សាន ​ស៊ូ​ជី ​និង​លោកនាយក​រដ្ឋមន្ត្រី Win Myint ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ។

អ្នកនាំពាក្យ​លោក Myo Nyunt បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា «​ខ្ញុំ​ចង់​ប្រាប់​ប្រជាជន​របស់​យើង​កុំ ឲ្យ​ឆ្លើយ​តប​ដោយ​ប្រញាប់ប្រញាល់​ហើយ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​អនុវត្ត​តាម​ច្បាប់​» ។

ការ​ប្រកាស​នៃ​ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ច្រានចោល​ពាក្យ​ចចាម​​អារាម​ថា ​ខ្លួន​នឹង​ធ្វើ​រដ្ឋប្រហារ​។ ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង​នៅ​ក្នុង​ប្រទេស​ចាប់​តាំង​ពី​គណបក្សកាន់អំណាច​បាន​ប្រកាស​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែវិច្ឆិកា​ដែល​ត្រូវ​បាន​ជួប​ដោយ​ការ​សង្ស័យ​ និង​ការ​អះអាង​នៃ​ការ​ក្លែងបន្លំ​ដោយ​យោធា​។

សភា​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​មី​យ៉ា​ន់​ម៉ា​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កោះ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ទីក្រុង​ណៃ​យ៉ាង​នៅ​ថ្ងៃ​ទី ១ ខែកុម្ភៈ ។

បន្ថែម​ពីលើ​នេះ មាន​សេចក្តីរាយការណ៍​ថា ​អ៊ីន​ធើ​ណេត និង​បណ្តាញ​ទំនាក់ទំនង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ voanews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ