ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម៉្លេះ​! រថយន្ត​រួញកាប៊ីន​​​​កៀប​ជាប់​អ្នក​បើក ជាង​១​ម៉ោង​ទើប​សង្គ្រោះ​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ បាន​បើក​ក្នុង​ល្បឿន​លឿន​ពេក គេច​ម៉ូតូ​មួយ​គ្រឿង​នៅ​ពីមុខ​រថយន្ត​មិន​ទាន់ ក៏​ជ្រុល​ឡើង​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រួញ​ស្រុញ​​កាប៊ីន​​ខាង​មុខ​កៀប​ជាប់​អ្នកបើកបរ​របួសធ្ងន់​បាក់ជើង​ស្តាំ​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​3​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ បាន​បើក​ក្នុង​ល្បឿន​លឿន​ពេក គេច​ម៉ូតូ​មួយ​គ្រឿង​នៅ​ពីមុខ​រថយន្ត​មិន​ទាន់ ក៏​ជ្រុល​ឡើង​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រួញ​ស្រុញ​​កាប៊ីន​​ខាង​មុខ​កៀប​ជាប់​អ្នកបើកបរ​របួសធ្ងន់​បាក់ជើង​ស្តាំ​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​3​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ជិត​នឹង​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ។

រថយន្ដ​បង្ក​ខាងលើ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ធន់​តូច របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-5773 ។

បើ​តាម​ប្រភព​ពី​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បង្ក​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​មាន​គ្នា​២​នាក់​បាន​បើករថយន្ត​ដឹក​ទំនិញ​ដែល​ផ្ញើ​ពី​ខេត្តសៀមរាប​មក​ក្រុងភ្នំពេញ ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ជាតិ​លេខ​៦ ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​បើក​គេច​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ក៏​ងាក​ចង្កូត​គេច​មក​ខាងឆ្វេង​។

ប្រភព​ដដែល​បន្តថា ក្នុង​គ្រានោះ​ផ្លូវ​មាន​លក្ខណៈ​កោង​ខ្លាំង​ផង ក៏​បួង​ចង្កូត​មក​វិញ​តែ​មិន​ទាន់ ក៏​ជ្រុល​ឡើង​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ក៏​បន្ត​ទៅ​បុក​ផ្ទប់​នឹង​បង្គោល​ស្លាក​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​រថយន្ត​រួញ​ស្រុញ​កាប៊ីន​ខាង​មុខ និង​កៀប​អ្នក​បើក​បរ​ជាប់​ក្នុង​រថយន្ត បណ្តាល​ឱ្យ​របួស​បាក់ជើង​ស្តាំ ហើយ​ប្រើ​ពេលវេលា​សង្គ្រោះ​ជាង​មួយ​ម៉ោង ទើប​អាច​ទាញ​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត រួច​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន ចំណែក​រូប​គាត់​ដែល​រួម​ដំណើរ​ជាមួយ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សម្ភព​ពន្លឺ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ