សហរដ្ឋអាមេរិក-អាហ្វហ្គានីស្ថាន ៖ កាលពីថ្ងៃទី២៨ មករា មន្ទីរប៉ង់តាហ្គោនបានចោទប្រកាន់ពួកតាលីបង់ថា មិនគោរពបណ្ដាការសន្យាដែលបានធ្វើក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២០ ។ ការដកកងទ័ពអាមេ
រិកចេញពីអាហ្វហ្គានីស្ថានដែលគ្រោងធ្វើនាខែឧសភាខាងមុខនេះនឹងអាចមានការយឹតយ៉ាវ ។
ក្នុងសន្និសីទសារព័ត៌មានដំបូងចាប់តាំងពីលោកចូ បៃដិន ឡើងកាន់អំណាចមក អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក JOHN KIRBY បានសម្ដែងពីការមិនសប្បាយចិត្តរបស់រដ្ឋការអាមេ
រិកថ្មីចំពោះពួកតាលីបង់ដែលបំផ្លាញកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក សម្រាប់ការដកថយទាំងស្រុងនៃកងទាហានអាមេរិកចេញពីអាហ្វហ្គានីស្ថាននាខែឧសភាខាងមុខនេះ ។
នៅមានទាហានអាមេរិក២.៥០០នាក់ទៀត ស្ថិតនៅអាហ្គហ្គានីស្ថានភាគច្រើនទទួលបន្ទុកបេសកកម្មប្រឆាំងភេរវកម្ម ហើយពុំទាន់មានការសម្រេចចិត្តណាមួយត្រូវបានប្រកាន់យកនៅឡើយ ដោយប្រមុខសេតវិមានថ្មីលើវាសនាទាហានទាំងនោះ ឬក៏កាលបរិច្ឆេទណាសម្រាប់ការដកនោះនៅឡើយ ។
លោក JOHN KIRBY បន្តថា ពួកតាលីបង់មិនគោរពបណ្ដាការសន្យា និងថារដ្ឋមន្ត្រីការពារប្រទេសអាមេរិកថ្មី លោក LLOYD AUSTIN កំពុងសិក្សាសំណុំរឿងនោះ និងបានពិភាក្សាពី
បណ្ដាដំណាក់កាលខាងមុខនានាជាមួយបណ្ដាដៃគូនិងសម្ព័ន្ធមិត្តក្នុងផ្ទៃអូតង់ ។
តាមកិច្ចព្រមព្រៀងការដកទ័ពអាមេរិក ដែលជាការសន្យាមួយក្នុងចំណោមការសន្យាពេលឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ មានលក្ខខណ្ឌនានាសម្រាប់ពួកតាលីបង់ គឺរារាំងបណ្ដាក្រុមភេរវកម្មមិនឲ្យធ្វើប្រតិបត្តិការចេញពីបណ្ដាតំបន់ដែលពួកគេត្រួតត្រា កាត់បន្ថយអំពើហិង្សា និងបើកធ្វើការចរចាសន្តិភាពជាមួយអាជ្ញាធរក្រុងកាប៊ុល ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ