ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឆេះឃ្លាំង ទំហំខូចខាតអាចខ្ទង់រាប់លានដុល្លារ​ឯណោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​​បន្ទាប់ពី​​កើត​មានករណីអគ្គិភ័យ​​​ឆាប​​ឆេះ​ឃ្លាំង​ស្តុកទំនិញ​​របស់​ក្រុម​ហ៊ុនដឹកជញ្ជូន​​មួយកន្លែង យ៉ាង​សន្ធោសន្ធៅ​ នៅ​ចំណុច​ឃ្លាំង​ដី​ឡូ​តិ៍​លេខ​៥ ផ្លូវ​លេខ​៣៥៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី​​វេលា​ម៉ោង១​និង៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​មក​រា…

​រាជធានីភ្នំពេញ ៖ ​​បន្ទាប់ពី​​កើត​មានករណីអគ្គិភ័យ​​​ឆាប​​ឆេះ​ឃ្លាំង​ស្តុកទំនិញ​​របស់​ក្រុម​ហ៊ុនដឹកជញ្ជូន​​មួយកន្លែង យ៉ាង​សន្ធោសន្ធៅ​ នៅ​ចំណុច​ឃ្លាំង​ដី​ឡូ​តិ៍​លេខ​៥ ផ្លូវ​លេខ​៣៥៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី​​វេលា​ម៉ោង១​និង៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​មក​រា ឆ្នាំ​២០២១​ ត្រូវបានសមត្ថកិច្ច​​ប៉ាន់ស្មានទំហំនៃការ​ខូចខាតជាបឋមថាអាច​​មាន​ចំនួន​រហូតដល់​ខ្ទង់​រាប់លានដុល្លារឯណោះ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​​ហេតុការណ៍​អគ្គី​ភ័យ​ឆេះឃ្លាំង​​​ខាងលើ​នេះ​ដែរ បាន​បណ្តាល​ឱ្យ​បុរស​​ជាកម្មករ​ចំនួន​២​នាក់​បាន​ឆេះ​បាត់បង់​ជីវិត និង​ឃ្លាំង​ស្តុក​ទំនិញ​​ដែល​មាន​ទំហំ​១៧​ម៉ែត្រគុណ២៥​​ម៉ែត្រ​ ធ្វើ​អំពី​ដែក ប្រក់​សង្ក​សី ត្រូវ​​ភ្លើងឆេះ​អស់ទាំង​ស្រុង រួម​ទាំង​ទំនិញ​យ៉ាងច្រើន​នៅ​ខាងក្នុង​នោះ​ ដែល​​មាន​ដូច​ជា ថង់​ប្លា​ស្ទិ​ក កៅស៊ូកង​ពាក់​ដៃ កេស​ស្នោរ ប្រអប់​បាយ រួម​ទាំង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​គ្នា​សល់​ផង​ដែរ​ ។ ​ដោយឡែក ​ផ្ទះ​​ចំនួន​២​ល្វែង ដែល​នៅ​ក្បែរ​​នោះ​ក៏​​រង​ការ​ខូចខាត​អស់ទាំង​ស្រុង និង​១​ល្វែង​ទៀត​ត្រូវភ្លើងឆេះរោល​ខ្លោច​យ៉ាង​ធ្ងន់ធ្ងរ និង​ផ្ទះល្វែង​ខាងក្រោយ​ចំនួន​៥​ល្វែង​ទៀត​ ក៏​រង​ការ​រោល​ផ្សែងភ្លើង​ផង​ដែរ​ (​សរុប​ផ្ទះរងផល​​ប៉ះពាល់​​មាន​ចំនួន​៨​ល្វែង​) និង​បើ​និយាយ​ពី​ទំហំ​នៃ​ការ​ខូចខាត ក្នុង​ករណី​អគ្គី​ភ័យ​នេះ​ដែរ គឺ​អាច​បាត់បង់​ប្រាក់​រហូត​ទៅ​ដល់​ខ្ទង់​រាប់​លាន​ដុល្លារ​ឯ​ណ្ណោះ​។​

តាម​ប្រភព​ខាងលើបានបន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ទំនិញ​​​ខាងលើ​នេះ​ដែរ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​សរុប​ប្រមាណ​ជា​ជាង​១០០​គ្រឿង​​ បាន​ចុះ​មក​ជួយ​​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​សារ​ស្ថានភាព​មានការ​លំបាក​​ ណាមួយ​នៅ​ក្នុង​ឃ្លាំង​មាន​ស្តុក​ទុកសុទ្ធ​​តែ​គ្រឿង​ងាយ​​ឆេះ​យ៉ាងច្រើន​នៅ​​ខាងក្នុង​ ក៏​បាន​យក​គ្រឿង​ចក្រ​ចំនួន​២​គ្រឿង​បន្ថែម​ទៀត​មក​ជួយ​កាយ ដើម្បី​​អាច​​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​ដល់​ខាងក្នុង​បាន​ ។​

តាម​ប្រភព​ខាងលើបាន​បន្ត​ថា ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​​​​ខាងលើ​គឺ​​តាំងពី​វេលាម៉ោង​ជាង១រំលងអធ្រាត្រ​ឈានចូលព្រឹកថ្ងៃទី​​​​២៩ មករា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែ មក​រា ឆ្នាំ ២០២១ ទើបបាន​ភ្លើង​ថមថយ និង​​គ្រប់គ្រង​បាន ​ហើយ​ក្រុម​អ្នក​សង្គ្រោះ​កាយ​រក​ឃើញ​សាកសព​របស់​បុរស​រង​គ្រោះ​ទាំង​២​នាក់​ ស្ថិត​ក្នុង​ស្ថានភាព​ដេកស្លា.ប់​ក្នុង​បន្ទប់​មួយ​ជាមួយ​គ្នា និង​​យកសព​​ចេញ​មក​ក្រៅ​បាន​។

ជុំវិញករណីអគ្គិភ័យឆេះឃ្លាំង​ខាងលើនេះ គេ​មិនដឹង​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ច្បាស់លាស់​នោះ​ទេ បើ​តាម​ការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ គេ​សង្ស័យ​ថា ​អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ។ ​ចំណែកឯ​ទំហំ​នៃ​កា​ខូចខាត​វិញ​ក៏​នៅ​មិន​ទាន់​បានដឹង​ច្បាស់​​នៅឡើយ​ដែរ ដោយ​គ្រាន់តែ​សន្និដ្ឋាន​ថា អាច​អស់​ខ្ទង់​រាប់​លាន​ដុល្លារ​ និង​រង់ចាំ​បង្កើត​គ​ណៈកម្ម​ការ​ចុះ​មក​ធ្វើការស៊ើបអង្កេត និង​​ស្រាវជ្រាវ​​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​ ។​

​ដោយឡែក​​សព​បុរស​ជា​កម្មករ​រង​គ្រោះ​ទាំង​២​នាក់​ ក្រោយ​ពី​កាយរុក​​រក​ឃើញ​នា​វេលា​ម៉ោង​ប្រមាណ​៩​ជាង​ព្រឹក​នាថ្ងៃដដែល​នោះ ​ក៏​បាន​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ បន្ទាប់ពីពិនិត្យ​រួចរាល់ ទើប​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕

គួររំលឹកថា ត្រឹមព្រឹកនេះ! បន្តរុករក​កម្មករ​២​នាក់​​ជាប់ក្នុង​គំនរឃ្លាំង​ឆេះ​ (វីដេអូ)

គួររំលឹកថា រកឃើញហើយ! ​កម្មករទាំង​​​២នាក់​​ជាប់​ក្នុងគំនរ​​ឃ្លាំងឆេះ​

គួររំលឹកថា កម្មកររួចផុតជីវិតម្នាក់​​​ប្រាប់​រឿងរ៉ាវ​អគ្គិភ័យ​ដែលឆក់យកជីវិត​​មនុស្ស​២​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ