ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! ​កម្មករទាំង​​​២នាក់​​ជាប់​ក្នុងគំនរ​​ឃ្លាំងឆេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា សព​បុរស​ជាកម្មករ​ចំនួន​២​នាក់ ត្រូវ​បាន​រក​ឃើញ​ឆេះ​ស្លា.ប់​ទន្ទឹម​គ្នា​ក្នុង​បន្ទប់ដេក​មួយ​​ក្នុងឃ្លាំង​ស្តុកទំនិញ​​របស់​ក្រុម​ហ៊ុនដឹកជញ្ជូន​​មួយកន្លែង​ ដែលត្រូវអគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​ចំណុច​ឃ្លាំង​ដី​ឡូ​តិ៍​លេខ​៥ ផ្លូវ​លេខ​៣៥៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង…

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា សព​បុរស​ជាកម្មករ​ចំនួន​២​នាក់ ត្រូវ​បាន​រក​ឃើញ​ឆេះ​ស្លា.ប់​ទន្ទឹម​គ្នា​ក្នុង​បន្ទប់ដេក​មួយ​​ក្នុងឃ្លាំង​ស្តុកទំនិញ​​របស់​ក្រុម​ហ៊ុនដឹកជញ្ជូន​​មួយកន្លែង​ ដែលត្រូវអគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​ចំណុច​ឃ្លាំង​ដី​ឡូ​តិ៍​លេខ​៥ ផ្លូវ​លេខ​៣៥៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី​​វេលា​ម៉ោង១​និង៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​មក​រា ឆ្នាំ​២០២១​ បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្លាំង​​​សមត្ថកិច្ច​ ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​​ជាច្រើន​​គ្រឿង និង​គ្រឿង​ចក្រ​ចំនួន​២​គ្រឿង​ទៀត ចុះ​មក​ជួយអន្តរាគមន៍​​កាយរុករក​​ និង​បាញ់​​ទឹក​ពន្លត់អស់​ជា​ច្រើន​ម៉ោង រហូត​​ដល់វេលា​ម៉ោង​ជាង៩​ព្រឹក​ថ្ងៃ​ទី ២៩ ខែ មក​រា ឆ្នាំ ២០២១ ​ទើប​​កាយ​រក​ឃើញ​​សព​កម្មកររងគ្រោះ​ទាំង២រូប​នោះ​។ គួររំលឹកថា ត្រឹមព្រឹកនេះ! បន្តរុករក​កម្មករ​២​នាក់​​ជាប់ក្នុង​គំនរឃ្លាំង​ឆេះ​ (វីដេអូ)

តាម​ប្រភពពី​បុរស​ជា​កម្មករ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ឃ្លាំងកើតហេតុ​ខាងលើ​​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជនរងគ្រោះ​ទាំង​​២នាក់​ដែល​បាត់បង់​ជីវិត​​​ក្នុង​ហេតុការណ៍អគ្គិភ័យឆេះឃ្លាំងខាងលើរួម​មាន ​ម្នាក់​​ឈ្មោះ​សយ តារា ភេទប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ត្រូវជា​បងថ្លៃ​របស់​គាត់ និង​​ម្នាក់​ទៀតគ្រាន់តែ​ដឹងថា​​ឈ្មោះ វ័​ន្ត ​អាយុ​៣២​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ឯ​ខេត្តតាកែវ​ប៉ុណ្ណោះ (មិន​ដែល​បាន​ស្គាល់​សាច់ញាតិ ឬ​ក្រុម​គ្រួសា​របស់​ជនរងគ្រោះ​ឈ្មោះវ័ន្ត នេះ​ឡើយ​) ។

បច្ចុប្បន្ន សពបុរសជា​កម្មករ​រងគ្រោះទាំង​​២នាក់​ខាងត្រូវ​បាន​សមត្ថកិច្ច​ដឹក​យកទៅតម្កល់ទុក​នៅ​វត្តស្ទឹងមានជ័យ ដើម្បីពិនិត្យ​ និង​ធ្វើ​​កោសល្យវិច្ច ហើយសមត្ថកិច្ចក៏កំពុង​ស្រាវជ្រាវរកសាច់ញាតិ​ជនរងគ្រោះ ដើម្បីឱ្យ​មកទទួលយកសពទៅធ្វើ​បុណ្យ​តាម​ប្រពៃណីផងដែរ ។ ព័ត៌​មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ