សហរដ្ឋអាមេរិក-ចិន ៖ ជាង១សប្ដាហ៍ក្រោយពីចូលកាន់តំណែងលោកចូ បៃដិន និងរដ្ឋាភិបាលថ្មីអាមេរិកបានបញ្ជូនរួចហើយនូវការព្រមានជាច្រើនចំពោះចិនស្ដីពីការវាទទីនិយមនៅសមុទ្រចិនខាងត្បូង ។
កាលពីថ្ងៃទី២៧ មករា លោកបៃដិនបានរំឭកដល់នាយករដ្ឋមន្ត្រីជប៉ុន លោកយ៉ូស៊ីហ៊ីដស៊ូហ្គា ពី
ការសន្យាម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិកការពារប្រទេសជប៉ុន ក្នុងនោះរួមទាំងប្រជុំកោះ SENKA
KU ចិនហៅប្រជុំកោះ DIAOYU ដែលទាមទារដោយក្រុងប៉េកាំង ។
ការសន្យាមួយក៏ត្រូវបានអះអាងជាថ្មី ដោយរដ្ឋមន្ត្រីការពារប្រទេសអាមេរិកថ្មី លោក LLOYD AUSTIN ដែលបានរំលឹកថា សហរដ្ឋអាមេរិកនៅតែប្រឆាំងចំពោះរាល់ការប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពនៅសមុទ្រចិនខាងកើត ។ សារទាំងឡាយបង្ហាញថា រដ្ឋាភិបាលថ្មីអាមេរិកពុំមានចេតនាផាត់ចោលការប្រកាន់ភាពម៉ឺងម៉ាត់ចំពោះចិនរបស់អាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំឡើយ ។
ម្យ៉ាងទៀតក្រុងវ៉ាស៊ិនតោនបដិសេធចាប់តាំងពីយូរមកហើយ ការទាមទាររបស់ចិនយកស្ទើរទាំងមូលបណ្ដាប្រជុំកោះ និងកោះប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងប្រឈមមុខនឹងការទាមទារ របស់ប្រទេសជាច្រើននៅជាប់សមុទ្រនោះ ដូចជាម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និងព្រុយណេ។ អតីតប្រមុខការទូតអាមេរិក លោក MIKE POMPEO បានបង្កើនការគាបសង្កត់លើចិន ដោយប្រកាសកាលពីខែកក្កដាថាការទាមទាំងនោះគឺខុសច្បាប់ទាំងស្រុង ។
សញ្ញាកាន់តែច្បាស់ចំពោះក្រុងប៉េកាំង លោក AUSTIN បានបង្កើនការធានាចំពោះបណ្ដាសម្ព័ន្ធមិត្តអាស៊ីរបស់អាមេរិក ចាប់តាំងពីលោកចូលកាន់តំណែងពីថ្ងៃទី២២ មករាមក ។ ប្រមុខមន្ទីរប៉ង់តាហ្គោនថ្មីបានប្រាប់ដល់សមភាគីអូស្ត្រាលីលោកស្រី LINDA REYNOLDS ពីសារសំខាន់នៃការថែរក្សាតំបន់ប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ ដោយឈរលើមូលដ្ឋាននៃបណ្ដាច្បាប់អន្តរជាតិដែលមាន ។
លោកក៏បានពិភាក្សាដែរជាមួយសមភាគីកូរ៉េខាងត្បូង លោក SUH WOOK ដើម្បីអះអាងជាថ្មីពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២និងពីរបៀបរបបអន្តរជាតិដោយចង់និយាយសំដៅលើការទាមទារដែនដីរបស់ចិន ។
រដ្ឋមន្ត្រីរូបនោះក៏ពិភាក្សាតាមទូរស័ព្ទដែរជាមួយរដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា លោក RAJNATH SINGH ពីការ បន្តយុទ្ធសាស្ត្រអាមេរិកពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេស ដែលមានទំនាក់ទំនងតានតឹងជាមួយចិន ដើម្បីទប់ការវាទទីរបស់ចិន ។
រួចនាថ្ងៃទី២៤ មករា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក NED PRICE អះអាងជាថ្មីពីការគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់ថានៅតែរឹងមាំដូចថ្មដា ដែលជាការព្រមានមួយទៀតចំពោះក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងគំរាមដណ្ដើមយកដោយកម្លាំងក្នុងករណីហ៊ានប្រកាសឯករាជ្យជាផ្លូវការឬមានអន្តរាគមន៍របស់បរទេស ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ