ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ម៉្លេះ​! បើក​មិន​បង្អន់ល្បឿន​ទម្លុះ​​ខ្ទេចខ្ទី រថយន្ត​ក៏​ខ្ទេច ប៉ាណូ​ក៏​ខ្ទេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​បើកបរ​បោះពួយ​យ៉ាង​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ រូ​ច​ជ្រុល​ទៅ​បុក​នឹង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​បើកបរ​បោះពួយ​យ៉ាង​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ រូ​ច​ជ្រុល​ទៅ​បុក​នឹង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ ជិត​ច្រកចូល​កន្លែង​ចាក់សំរាម​ជើងឯក ចំណុច​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH 4531 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់ រួម​ទាំង​អ្នកបើកបរ បាន​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មិន​បង្អង់​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច ក៏​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ​ធ្លាក់​ផ្លូវ ធ្វើ​ឱ្យ​រថយន្ត​ហោះ​ជ្រុល​ទៅ​បុក​នឹង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម បណ្តាល​ឲ្យ​រង​ការ​ខូចខាត ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​ខ្ទេច​មុខ ហើយ​បត់​ក្បាល​ត្រឡប់​ក្រោយ​វិញ​។ ហើយ​ភ្លាម​ៗ​នោះ គេ​បានឃើញ​បុរស​ទាំង​២​នាក់​បាន​ចេញពី​ក្នុង​រថយន្ត​ទាំង​សភាព​រង​របួស​តិចតួច រួច​ហើយ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​រថយន្ត​បង្ក​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ រួច​ហើយ​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ម្ចាស់​បា​ណូ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ