រាជធានីភ្នំពេញ ៖ នារីជាកម្មករសំណង់ម្នាក់ ត្រូវបានក្រុមទំលាក់យោងចំនួន៤នាក់ ប្រើល្បិចធ្វើជាជ្រុះមាស ហើយនាំយកទៅកន្លែងស្ងាត់ ដោះយកគ្រឿងអលង្កការ គិតជាប្រាក់ប្រមាណជាង៤០០ដុល្លារហើយគេចខ្លួនបាត់ បន្សល់ទុកគ្រាប់កង់មួយកូនថង់ជាថ្នូរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេងតូតាល់ តាមផ្លូវលេខ ៥៩៨ ក្នុងភូមិ ទួលពពែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ នេះជាល្បិចចាស់តាំងពីកំឡុងទស្សវតរ៍ទី៩០ នៅតែមានអ្នកចាញ់បោកទៀត។
នារីដែលចាញ់បោកគេព្រោះតែការលោភលន់ដែរនោះ ឈ្មោះ ស៊ុន រ៉ែន អាយុ៣៨ឆ្នាំ ជាកម្មករ ស្នាក់នៅកន្លែងការដ្ឋាន ក្នុងវត្តញ្ញាណរង្សី ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមនារីរូបនោះ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ នាងបានធ្វើដំណើរទៅផ្សារ ងិន អាន ហៅផ្សារទំនប់ ខាងកើតអតីតរង្វង់មូលខាំកូស៊ីធី ដើម្បីទិញម្ហូប ។
ស្រាប់តែមាននារីម្នាក់ ធ្វើជារើសបានកញ្ចប់មាសយកបង្ហាញហើយនារីម្នាក់ទៀត ធ្វើជានិយាយបញ្ចុះបញ្ចូល ហើយនាំលក់ចែកគ្នាហើយមានម៉ូតូ២គ្រឿងទៀត ជាអ្នកឌុបមកឈប់នៅតាមផ្លូវលំខាងលិច ជាប់ម៉ាតតូកាល់ ហើយដោះយកខ្សែដៃ មួយខ្សែ ដែលទិញក្នុងតម្លៃ២០០ដុល្លារ ព្រមទាំងក្រវិលមាស១ជី រួចក្រគល់អោយកូនកាបូបដែលមានសុទ្ធតែគ្រាប់កង់មួយកូនថង់ រួចនារី២នាក់នោះ បានជិះម៉ូតូមួយគ្រឿង ដែលជាបក្សពួកគេចទៅបាត់។ ដោយឡែក ម៉ូតូ១គ្រឿង ដែលសង្ស័យជាបក្សពួកដែលមិនព្រមទាំងដេញតាមបន្ទាប់ដឹងខ្លួនថា ចាញ់បោកគេនោះ។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីចាញ់បោកគេ នារីរូបនោះបានហៅម៉ូតូឌុបជិះតាមរកគ្រប់ច្រកមិនឃើញ នៅវេលាម៉ោងប្រមាណ ១០និង៤០នាទីព្រឹកបានធ្វើដំណើរ ទៅសុំបុគ្គលិកម៉ាតតូតាល់ ឆែកមើល កាមេរ៉ាសុវត្តិភាពដោយយំខ្សឹកខ្សួលនិងរៀបរាប់គួរអោយអាណិតអាសូរជាខ្លាំង។នៅនារីរូបនោះយំរៀបរាប់ថា នាងត្រូវបានគេដាក់ថ្នាំយកគ្រឿងអលង្គការអស់ពីខ្លួន បន្ទាប់ពីសួរនាំទើបដឹងថា ចាញ់បោកក្រុមទំលាក់
យោង៕
ចែករំលែកព័តមាននេះ