លោក ហ៊ុន ម៉ានី ចុះពិនិត្យសកម្មភាពការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប
- សៀមរាប
ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប…
ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប…
ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះមើលសកម្មភាពការស្ថាបនាផ្លូវនៅខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
ក្នុងដំណើរបំពេញបេសកកម្មពិនិត្យការស្ថាបនាផ្លូវ៣៨ខ្សែ នាឱកាសនោះ លោក ហ៊ុន ម៉ានី បានបង្ហាញនូវចំណាប់អារម្មណ៍លើគេហទំព័រហ្វេសប៊ុកថា «ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះ បានសបញ្ជាក់ថា ទោះបីជាពិភពលោក កំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះ គឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរ មកកាន់ខេត្តសៀមរាប ក្រោយវិបត្តិកូវីដ១៩»។
រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ផ្លូវទាំង ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និង ការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ ។
ក្រោយពីបញ្ចប់ការស្ថាបនា គម្រោងនេះ នឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជម្រុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះ បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល បានបញ្ចប់គម្រោងសាងសង់ផ្លូវ នៅទីរួមខេត្តព្រះសីហនុ៕ ដោយ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ