ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​ប្រធានាធិបតី​ម៉ិក​ស៊ិក​ធ្វើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន

3 ឆ្នាំ មុន

ប្រទេស​ម៉ិក​ស៊ិ ៖ ប្រធានាធិបតី​​ម៉ិក​ស៊ិ លោក​ANDRES MANUEL LOPEZ OBRADOR​ប្រកាស​នា​ថ្ងៃ​ទី​២៤​មក​រា​ថា លោក​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន នៃ​ការ​ឆ្លង​វីរុស​COVID-19​ហើយ​លោក​បន្ត​ថា លោក​មាន​ចេញ​រោគ​សញ្ញា​ស្រាល…

ប្រទេស​ម៉ិក​ស៊ិ ៖ ប្រធានាធិបតី​​ម៉ិក​ស៊ិ លោក​ANDRES MANUEL LOPEZ OBRADOR​ប្រកាស​នា​ថ្ងៃ​ទី​២៤​មក​រា​ថា លោក​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន នៃ​ការ​ឆ្លង​វីរុស​COVID-19​ហើយ​លោក​បន្ត​ថា លោក​មាន​ចេញ​រោគ​សញ្ញា​ស្រាល នៃ​ការ​ឆ្លង​វីរុស​នេះ ហើយ​លោក​ទទួល​ការ​ព្យាបាល​។

តាម​TWITTER​មេដឹកនាំ​អាយុ​៦៧​ឆ្នាំ​រូប​នោះ ដែល​បដិសេធ​មិន​ព្រម​ពាក់​ម៉ាស និយាយ​ថា ជា​និច្ចកាល​ខ្ញុំ​មាន​សុទិដ្ឋិនិយម​។ ប្រទេស​ម៉ិក​ស៊ិកប្រឈម​មុខ​នឹង​រលក​ទី​២​នៃ​ការ​ឆ្លង​វីរុស​នោះ ហើយ​ពេល​នេះ​ក្លាយជា​ប្រទេស​ទី​៤​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​លើ​ពិភពលោក បើ​គិត​ពី​ចំនួន​អ្នក​​បាត់​បង់​ជីវិត។

យោង​តាម​ទិន្នន័យ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៤​មក​រា របស់​ក្រសួងសុខាភិបាលម៉ិក​ស៊ិកថា ក្នុង​ប្រទេស​នោះ​មាន​អ្នក​ឆ្លង​ថ្មី​១០.៨៧២​នាក់ និង​អ្នក​​បាត់​បង់​ជីវិត​ថ្មី​៥៣០​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​១.៧៦៣.២៧៩​នាក់ ​និង​អ្នក​បាត់​បង់​ជីវិត​​សរុប​១៤៩.៦១៤​នាក់​។

លោក​ANDRES MANUEL LOPEZ OBRADOR​គូសបញ្ជាក់​ថា រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​លោក​នឹង​ជា​អ្នក​ទទួល​បន្ទុក ពេល​លោក​អវត្តមាន ធ្វើ​សន្និសីទ​សារព័ត៌មាន​នា​ពេល​ព្រឺ​ក ដែល​រៀបចំ​ធ្វើ​រាល់ថ្ងៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង