ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុកម្ម​បុគ្គលិក​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​រឿង​កាត់​បន្ថយ​បុគ្គ​លិក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ៖ បុគ្គលិក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ប្រមាណ​ជិត ៨០​នាក់​តំណាង​ឲ្យ​បុគ្គលិក​សរុប​១៦១​​នាក់​ បាន​ធ្វើ​បា​តុ​ម្ម​កាន់​បដា​តវ៉ា​នៅ​មន្ទីរ​ការងារ​ខេត្តសៀមរាប ឲ្យ​ជួយ​អន្តរា​គមន៍ ក្រោយ​ពី​ក្រុមហ៊ុន​បាន​កាត់​បន្ថយ​បុគ្គលិក​មួយ​ចំនួន​កាលពី​ពេល​កន្លង​ទៅ ។ យ៉ាងណាមិញ ​ក្រោយ​ការ​តវ៉ា​ប្រមាណ​ជាង…

ខេត្ត​សៀមរាប ៖ បុគ្គលិក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ប្រមាណ​ជិត ៨០​នាក់​តំណាង​ឲ្យ​បុគ្គលិក​សរុប​១៦១​​នាក់​ បាន​ធ្វើ​បា​តុ​ម្ម​កាន់​បដា​តវ៉ា​នៅ​មន្ទីរ​ការងារ​ខេត្តសៀមរាប ឲ្យ​ជួយ​អន្តរា​គមន៍ ក្រោយ​ពី​ក្រុមហ៊ុន​បាន​កាត់​បន្ថយ​បុគ្គលិក​មួយ​ចំនួន​កាលពី​ពេល​កន្លង​ទៅ ។

យ៉ាងណាមិញ ​ក្រោយ​ការ​តវ៉ា​ប្រមាណ​ជាង ៤ ម៉ោង ប្រធាន​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិ​ជ្ជា​ជីវៈ បាន​សន្យា​ថា​នឹង​រក​ដំណោះស្រាយ ជូន​បុគ្គលិក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា VINCI/SCA/CAMS នៅ​ថ្ងៃ​បន្ទាប់​ខាង​មុខ​ឲ្យ​បាន​សមរម្យ ។

ដំបូង​ឡើយ​ការ​តវ៉ា ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​និង​ស្ងាត់ស្ងៀម តែ​ក្រោយមក​ក៏​ផ្ទុះ​ជា​ការ​តវ៉ា​ទ្រង់​ទ្រាយ​​ធំ ហើយ​នាំ​គ្នា​លើក​បដា​ឡើង ដោយ​បងប្អូន​ក្រុម​អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ពួក​គាត់​ទាំង​អស់​​គ្នា បាន​បម្រើ​ការងារ​នៅ​ទីនោះ​ច្រើន​ឆ្នាំ​មក​ហើយ​។ តែ​ពេល​នេះ ក្រុមហ៊ុន បែរជា​បញ្ឈប់​បុគ្គ​លិក​​តែ​១៦១​នាក់​ទៅ​វិញ មាន​ន័យ​ថា ក្រុមហ៊ុន​ប្រកាន់​បក្ខពួក​។ បើ​ចឹ​ង​ទេ ពួក​គេ​មិន​ព្រម​ឡើយ ចាំ​បាច់​ត្រូវ​រក​ដំណោះស្រាយ សមរម្យ ដោយ​រក្សា​ពួក​គេ​ទាំងអស់ នៅ​បម្រើ​ការ​ដដែល​។

ជាមួយ​ការ​វិល​ត្រឡប់ របស់​ក្រុម​អ្នក​តវ៉ា​ប្រធាន​មន្ទីរ​ការងារ​និង បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ខេត្ត​សៀម​រាប លោក ច​ន្ទ័ សុខុម​ចិ​ត្តា បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថា ករណី​​នេះ ខាង​បុគ្គលិក បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​អន្តរា​គមន៍​ហើយ តែ​ក្រសួង​សម្រេច​អោយ​ខេត្ត​ដោះស្រាយ​។

លោក​បាន​បន្ត​ថា ខាង​មន្ទីរ​បាន​ហៅ​ពួក​គាត់​ចូល​មក​សម្រួល រក​ដំណោះ​ស្រាយ តាម​ផ្លូវច្បាប់ តែ​​ពួក​គាត់​មិន​ស្តាប់ បែរជា​ចោទ​ថា ជា​រឿង​វិវាទ ហើយ​នាំ​គ្នា​លើក​បដា​តវ៉ា​ទៅ​វិញ​។ លោក​ប្រធាន​មន្ទីរ​បន្ថែម​ថា តាម​ពិត​ការ​កាត់ បន្ថយ​បុគ្គលិក​១៦១ របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​នេះ គឺ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​។ បើ​ភ្ញៀវ​បរទេស មិន​ហ៊ាន​មក លេង ហើយ​បុគ្គលិក គ្មាន​ការងារ​ធ្វើ​ផង តើ​បាន​ប្រាក់​ឯណា ផ្តល់​ជូន​ពួក​គាត់ ចឹ​ង​ហើយ​ទើប​ក្រុមហ៊ុន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​មួយ​ចំនួន​បែប​ហ្នឹង​?

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា តាម​ពិត​បុគ្គលិក​ចំនួន​១៣០​នាក់ បាន​យល់ព្រម​ទទួលយក​ប្រាក់​​ដំណោះស្រាយ របស់​ក្រុមហ៊ុន​រួច​ហើយ តែ​ពួក​គេ​នៅ​តែ​ប្រមូលគ្នា មក​តវ៉ា​បន្ថែម​។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ ក៏​ខាង​មន្ទីរ នៅ​តែ​ព្យាយាម​រក​ដំណោះស្រាយ ដល់​ពួក​គាត់​ដែរ ប៉ុន្តែ​តាម​គោល​ការណ៍​ច្បាប់​។

កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា VINCI/SCA/CAMS បាន​ទេ នា​ថ្ងៃ​ទី​២៤ ខែមករា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង