ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោពីរកើតកូន៤ ​អ្នកវិនិ​យោគ​ចិន​សាង​រូបសំណាកដំរី៥ទប់មហិទ្ធិ​ឫទ្ធិ​​ស្តេច​តោ

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រូបសំណាក​តោ​២​ដែល​តំណាង​ឱ្យ​ក្រុង​មាត់សមុទ្រ ដែល​មាន​កំពង់​ផែ​ខ្នាត​អន្តរជាតិ​នោះ​គឺ​ក្រុងព្រះសីហនុ ហើយ​តោ​ក៏​ជា​តំណាង​សត្វ​សិង្ហ​ដ៏​មាន​អំណាច​ផង​ដែរ ។ ជា​ខេត្ត​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច មាន​កំពង់​ផែ​ស្វយ័ត តំបន់​សេដ្ឋកិច្ច​ពិសេស ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​និង​ឆ្នេរសមុទ្រ​ដ៍​ស្រស់​ស្អាត…

ខេត្ត​ព្រះ​សីហ​នុ ៖ រូបសំណាក​តោ​២​ដែល​តំណាង​ឱ្យ​ក្រុង​មាត់សមុទ្រ ដែល​មាន​កំពង់​ផែ​ខ្នាត​អន្តរជាតិ​នោះ​គឺ​ក្រុងព្រះសីហនុ ហើយ​តោ​ក៏​ជា​តំណាង​សត្វ​សិង្ហ​ដ៏​មាន​អំណាច​ផង​ដែរ ។ ជា​ខេត្ត​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច មាន​កំពង់​ផែ​ស្វយ័ត តំបន់​សេដ្ឋកិច្ច​ពិសេស ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​និង​ឆ្នេរសមុទ្រ​ដ៍​ស្រស់​ស្អាត ពេញ​ទៅ​ដោយ​កោះ​តូច​ធំ​ដ៏ ត្រ​កុំ​ត្រកាល ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​តំបន់ឆ្នេរ​មាន​ចម្ងាយ​២៣០​គីឡូ​តិ៍​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ចម្ងាយ​២៦០​គីឡូ​តិ៍​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ព្រមទាំង​មាន​ផ្លូវដែក​ឆ្លងកាត់​តាម​ខេត្តកណ្តាល ខេត្តតាកែវ និង​កំពត ។

តាម​ការ​ឲ្យ​ដឹង​នៃ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ដោយ​ចងក្រង​ប្រវត្តិ និង​កា​រវិ​វត្ត​នៃ​ការ​គ្រប់គ្រង​ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ សម័យ​ពី​លោក យន្ត មីន ជា​អភិបាលខេត្ត បាន​សិក្សា​ចងក្រង​ទុក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខេត្ត​ព្រះ​សីហ​នុ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​បី ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​បី​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បាន​កំណត់​គោលដៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ពហុ​បំណង នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័​យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ។ ពីព្រោះ​ដោយសារ​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម ។

ក្នុង​ឯក​សារបាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​សមុទ្រ​មាន​ប្រជុំ​កោះ ឆ្នេរ​ខ្សាច់ ឆ្នេរ​ថ្ម ឆ្នេរ​ភក់ និង​ជីវចម្រុះ​បាតសមុទ្រ បាន​ក្លាយទៅជា​គោលដៅ​មជ្ឈមណ្ឌល​ទេសចរណ៍​ធម្មជាតិ​អន្តរជាតិ​ដ៍​ពេញ​និយម​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ។ ព្រម​ទាំង​ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក ដែល​ប្រសិទ្ធ​នាម​ថា​(​ឆ្នេរសមុទ្រ​កម្ពុជា​តារា​រះ​ទិសនិរតី​) ដែល​មាន​រូបសំណាក​តោ​ឈ្មោល​-​ញី​មួយគូ ឈរ​បង្អួតខ្លួន ហាក់​ពោរពេញ​ដោយ​ម​ហិ​ទ្ទិ​ឫទ្ធិ​រឹង​មាំ និង​ខ្លាំងពូកែ​ដ៍​អស្ចារ្យ ។

លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្ប​ធ​ម៏ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា រូបសំណាក​តោ​ឈ្មោល​-​ញី​មួយគូ​តំណាង​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹង​ថា បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៦២ ដោយ​លោក ហួត សំអាត ជា​អភិបាលក្រុង ជំនាន់​ទី​៣ បន្ទាប់​ពី​លោក​អភិបាលក្រុង​បាន​ទទួល​ព្រះរាជា​នុ​ញ្ញាតិ​ពី​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ឲ្យ​កសាង​ឡើងជា​រូបសំណាក​សីហៈ​តោ​ឈ្មោល​-​ញី​មួយគូ ដែល​ជា​ស្តេចសត្វ​នៅ​ក្នុង​ចំណោម​សត្វ​ដទៃ​ទៀត និង​ជា​តំណាង​ឲ្យ​ឈ្មោះ​របស់​ព្រះបាទ​នរោត្តម សីហ​នុ ផង​ដែរ ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយមក​ទៀត ក៍​មានការ​រៀបចំ កែ​លម្អ​សោភ័ណ​ភាព​ត​ៗ​គ្នា តាម​លំដាប់ថ្នាក់​ដឹកនាំ​ក្រុង​ដូច​ជា​លោក ធម្ម ប៊ុ​ន​ស្រ៊ុ​ន លោក ស្បោង សា​រ៉ាត ជា​អភិបាលខេត្ត បាន​កែ​លម្អ​សោ​ភ​ណ្ឌ័​ភាព​ជុំវិញ​រង្វង់​មូល​រូបសំណាក តោ​ឈ្មោល​-​ញី និង​បាន​បន្ថែម​ដុំ​គ្រាប់ឃ្លី​មួយ​គ្រាប់ ចូល​ទៅ​ក្នុង​មាត់​តោ​ឈ្មោល តាម​បែប​អ​បី​យ៍​ជំនឿ​របស់​ថ្នាក់ដឹកនាំ កុំឱ្យ​តោ​ឈ្មោល​កាច​ពេក ដើម្បី​ចង់​ទទួល​បាន​នូវ​សេចក្តីសុខ​ចម្រើន ដល់​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត ។

លុះ​មក​ដល់​សម័យ​លោក យន្ត មីន អតីត​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​ក៍បាន​ធ្វើការ​កែ​លម្អ​សោភ័ណ​ភាព​បន្ត​ទៀត ដោយ​បាន​ដាក់​តាំង​បង្គោល​ដងគោម​ភ្លើង​ជុំវិញ​រង្វង់​មូល​តោ​ឈ្មោល​-​ញី ឱ្យ​មាន​ពន្លឺ​ត្រចះត្រចង់​ពេល​រាត្រី ។ និង​បាន​ដាក់​តាំង​បន្ថែម​រូប​សំណាក​កូន​តោ​ចំនួន​បួន​បន្ថែម​ទៀត​ផ្នែក​ខាង​មុខ និង​ខាងក្រោយ​រូបសំណាក​មេ​តោ​ឈ្មោល​-​ញី ដោយ​មាន​ប្រារព្ធជា​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ក៍​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

រហូត​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​មាន​អារម្មណ៍​ថា តោ​ឈ្មោល​-​ញី​យូរហើយ ស្រាប់តែ​បង្កើតកូន​បាន​បួន​បន្ថែម​ទៀត ស្រប​ពេល​ដែល​ការ​អភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ ជិត​បញ្ចប់​ជា​ស្ថាពរ​នៅ​ក្នុង​រយៈពេល​ដ៍​ខ្លី​ខាង​មុខ​នេះ ដែល​មាន​លោក គួ​ច ចំរើន ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​សម័យកាល​ថ្មី​នេះ ។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​ផែនការ​របស់​រដ្ឋបាល​ខេត្ត​នៅ​ចំណុច​រង្វង់​មូល​តោ​ឈ្មោល​-​ញី ក៍​ដូច​ជា​ចំណុច​រង្វង់​មូល​ផ្សេង​ៗ​ជា​ច្រើន​កន្លែង​ទៀត​នៅ​ក្នុង​ខេត្ត គឺ​រដ្ឋបាល​ខេត្ត​មាន​គម្រោង​កែ​លម្អ​សោភ័ណ​ភាព រៀបចំ​ជា​សួនច្បារ ដើម្បី​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ។ព្រោះ​ពេល​នេះ អ្នកដំណើរ​ទាំងឡាយ​ដែល​បាន​ទៅ​លេង​ក្រុងព្រះសីហនុ បាន​និយាយ​លេង​ជា​ទូទៅ​ថា តោ​ឈ្មោល​-​ញី​ពីរ ដែល​ឈរ​យ៉ាង​សង្ហារ​នៅ​រង្វង់​មូល​នោះ បង្កើតកូន​បាន​៤​ហើយ ឈរ​នៅ​អម​ទាំង​៤​ទិស​ការពារ​មេបា ។

ទោះបីជា​អភិបាលខេត្ត​ថ្មី​ៗ​ទៅ​កាន់​អំណាច និង​កំពុង​អភិវឌ្ឍន៍​ក៏​ដោយ ពុំគួរ​លុប​បំបាត់​ទេ​… សង្ឃឹម​ទុកជា​មុន​ទៅ​ចុះ ។ម្យ៉ាងទៀត មាន​មតិ​ជា​ច្រើន​ក្នុង​ខេត្ត​និយាយ​ថា តោ​ពីរ​ជា​មេបា​មាន​មហិទ្ធិឫទ្ធិណាស់ ។ នេះ​ជា​ពាក្យ​លេចឮ​ត​ៗ​គ្នា ។ ប្រហែល​ជា​មាន​ជំនឿ​បែប​នេះ​ទេ​ដឹង បានជា​សណ្ឋាគារ​ធំ​មួយ ដែល​សង់​នៅ​ចំ​ពីមុខ​តោ​ពីរ បាន​សង់​រូប​ដំរី​៥​មាឌធំ​ៗ​អស្ចារ្យ ឈរ​យ៉ាង​រឹង​មាំ​ចំ​ពីមុខ​សណ្ឋាគារ ទល់មុខ​ស្ដេច​តោ​២ ។ ទំនង​ដំរីស្ដរ​ទាំង​៥​នេះ ទប់ទល់​ទៅ​នឹង​មហិទ្ធិឫទ្ធិ​តោ​ពីរ​នេះ​ហើយ​មើលទៅ ៕ ​

អត្ថបទសរសេរ ដោយ