ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ឧបោសថ​ដូច​បាន​ឥស្សរាធិបតី​នៃ​ដែនដី​ទាំងមូល

3 ឆ្នាំ មុន

ម្នាល​ភិក្ខុ​ទាំងឡាយ ឧបោសថ​ប្រកបដោយ​អង្គ​៨​ប្រការ​ដែល​បុគ្គល​ចាំ​រក្សា​យ៉ាង​នេះឯង រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុងរឿង​ច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។ ឧបោសថ​មាន​ផល​ច្រើន​ដូច​ម្តេច មាន​អានិសង្ស​ច្រើន​ដូច​ម្តេច មាន​សេចក្តី​រុងរឿង​ច្រើ​ន​​ដូច​ម្តេច…

ម្នាល​ភិក្ខុ​ទាំងឡាយ ឧបោសថ​ប្រកបដោយ​អង្គ​៨​ប្រការ​ដែល​បុគ្គល​ចាំ​រក្សា​យ៉ាង​នេះឯង រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុងរឿង​ច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។

ឧបោសថ​មាន​ផល​ច្រើន​ដូច​ម្តេច មាន​អានិសង្ស​ច្រើន​ដូច​ម្តេច មាន​សេចក្តី​រុងរឿង​ច្រើ​ន​​ដូច​ម្តេច មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ដូច​ម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ​ប្រៀប​ដូច​បុគ្គល​ដែ​ល​​បាន​សោយរាជ្យ​ជា​ឥស្សរាធិបតី​នៃ​ដែនដី​ក្នុង​លោក​ទាំងមូល​នេះ ក៏​យ៉ាង​ដូច្នោះ​ដែរ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​អានិសង្ស​នៃ​ឧបោសថសីល​ដែល​តថាគត​សម្តែង​ហើយ​មាន​យ៉ាងនេះ សត្វ​ទាំងឡាយ​បាន​ទៅ​កាន់​ឋានសួគ៌​ក៏​ដោយសារ​សីល​, សត្វ​ទាំងឡាយ​បាន​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ​ក៏​ព្រោះ​សីល​, សត្វ​ទាំងឡាយ​បាន​ទៅ​កាន់​ទី​រំលត់ទុក្ខ​ពោល​គឺ​ព្រះ​និព្វាន​ក៏​ព្រោះ​សីល ។

ព្រោះហេតុនោះ បុគ្គល​គប្បី​រក្សាសីល​សិក្ខា​របស់​ខ្លួន​ឱ្យ​បាន​ល្អ​បរិសុទ្ធ កុំឱ្យ​សៅហ្មង​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ