មរណភាពស្តេចបាល់ទាត់ Maradona សង្ស័យជាករណីឃាតកម្ម
អាហ្សង់ទីន ៖ យោងតាមការចុះផ្សាយពី BBC នៅថ្ងៃទី ៣០ វិច្ឆិកា នេះ បានឱ្យដឹងថា ព្រះរាជអាជ្ញាប្រទេសអាហ្សង់ទីនកំពុងបើកការស៊ើបអង្កេតលើវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក…
អាហ្សង់ទីន ៖ យោងតាមការចុះផ្សាយពី BBC នៅថ្ងៃទី ៣០ វិច្ឆិកា នេះ បានឱ្យដឹងថា ព្រះរាជអាជ្ញាប្រទេសអាហ្សង់ទីនកំពុងបើកការស៊ើបអង្កេតលើវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក…
អាហ្សង់ទីន ៖ យោងតាមការចុះផ្សាយពី BBC នៅថ្ងៃទី ៣០ វិច្ឆិកា នេះ បានឱ្យដឹងថា ព្រះរាជអាជ្ញាប្រទេសអាហ្សង់ទីនកំពុងបើកការស៊ើបអង្កេតលើវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក Diego Maradona គឺ លោក Leopoldo Luque ពាក់ព័ន្ធលើករណីឃាតកម្ម ដែលអាចកើតមាន បន្ទាប់ពីមរណភាពរបស់ស្តេចបាល់ទាត់អាហ្សង់ទីន កាលពីថ្ងៃទី ២៥ វិច្ឆិកា កន្លងទៅ។ រំលឹកថា ៖ រញ្ជួយពិភពលោក! ក្រោយមរណភាពស្តេចបាល់ទាត់ Diego Maradona
លោកវេជ្ជបណ្ឌិត Leopoldo Luque បានបដិសេធប្រឆាំងរាល់ការធ្វើលើកឡើងទាំងអស់ ហើយគាត់បាននិយាយថា នឹងសហការយ៉ាងពេញលេញបំផុត ចំពោះការស៊ើបអង្កេតនេះ។ ខណៈដែលប៉ូលិសក៏បានចុះឆែកឆេរផ្ទះ និងគ្លីនិកឯកជនរបស់គាត់ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏រំជួលចិត្តមួយ លោក Leopoldo Luque បានថ្លែងទាំងទឹកភ្នែកថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង ដែលលោកកំពុងត្រូវបានស៊ើបអង្កេត ជុំវិញមរណភាពរបស់លោក Maradona ដែលត្រូវបានចាត់ទុកថា ជាករណីឃាតកម្ម។
សូមរំលឹកថា លោក Diego Maradona អាយុ៦០ឆ្នាំ ដែលជួយឱ្យអាហ្សង់ទីនឈ្នះ World Cup កាលពីឆ្នាំ ១៩៨៦ ត្រូវបានរកឃើញថា បាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង ក្នុងផ្ទះនៅឯទីក្រុងប៊ុយណូស៊ែ (Buenos Aires)។ ប៉ុន្ដែកូនស្រីទាំង២នាក់របស់លោក គឺនាង Dalma និងនាង Giannina បានប្រាប់ប៉ូលីសថា ពួកគេសង្ស័យថាថ្នាំដែលឪពុករបស់ពួកគេប្រើប្រាស់មុនពេលបាត់បង់ជីវិត គឺមិនត្រឹមត្រូវតាមវេជ្ជបញ្ជា៕
ចែករំលែកព័តមាននេះ