សប្បុរសមិនដែលចង់បានសុខតែខ្លួនឯងទេ
មនុស្សគ្រប់រូបតែងខ្វល់ខ្វាយស្រេកឃ្លាននឹងអាហារខ្លាំងណាស់ ជនពួកខ្លះប្រឹងស្វែងរកចំណីអាហារគ្រាន់តែសម្រាប់ចិញ្ចឹមជីវិតត្រឹមមួយថ្ងៃសម្រាប់មួយថ្ងៃតែប៉ុណ្ណោះ ឯជនពួកខ្លះទៀតមានប្រាជ្ញាចេះរក្សាទ្រព្យ ប្រមូលចំណីអាហារមកលាក់ទុកសម្រាប់បរិភោគសុខស្រួលតែខ្លួនឯងទៅថ្ងៃក្រោយទៀត ។ ចំណែកសប្បុរសជនតែងខំរកទ្រព្យ រកអាហារមកសម្រាំងទុកមិនសម្រាប់តែខ្លួនឯងទេ លោកតែងចែករំលែកនូវអាហារជាចំណែកខ្លះដល់ជនទាំងឡាយណាដែលកំពុងស្រែកឃ្លាន ដើម្បីសុខសប្បាយទាំងអស់គ្នា ។…
ចែករំលែកព័តមាននេះ