សម្បើមណាស់ ចិន-កូរ៉េបើកល្បែង ក្នុងបុរីប៉េង ហួត បឹងស្នោ
រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ បានឆ្មក់ចូល និងឃាត់ខ្លួនជនបរទេស សុទ្ធសឹងជាបុរសចំនួន១០នាក់ ដែលក្នុងនោះ…
រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ បានឆ្មក់ចូល និងឃាត់ខ្លួនជនបរទេស សុទ្ធសឹងជាបុរសចំនួន១០នាក់ ដែលក្នុងនោះ…
រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ បានឆ្មក់ចូល និងឃាត់ខ្លួនជនបរទេស សុទ្ធសឹងជាបុរសចំនួន១០នាក់ ដែលក្នុងនោះ មានជនជាតិចិន៧នាក់ និងកូរ៉េ៣នាក់ ។ តាមប្រភពព័ត៌មានបឋមនៅឡើយឱ្យដឹងថា ការឆ្មក់ចាប់ជនជាតិចិន និងកូរ៉េនេះ គឺទាក់ទិននឹងការលួចបើកល្បែងស៊ីសងតាមអនឡាញ ។
សមត្ថកិច្ចបង្ក្រាបក្រុមជនបរទេសទាំងនេះ នៅក្នុងបុរីប៉េង ហួត បឹងស្នោរ ស្ថិតនៅភូមិ
បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចអះអាងថា ការបង្ក្រាបនេះ បានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា តែស្ថិតក្នុងបុរីតែមួយ ពោលគឺបង្ក្រាបនៅចំណុចផ្ទះលេខ១៤ បានឃាត់ខ្លួនបានជនជាតិចិនចំនួន៧នាក់ និងមួយទីតាំងទៀត ស្ថិតក្នុងផ្ទះលេខ៩៨ ឃាត់ខ្លួនជនជាតិកូរ៉េចំនួន៣នាក់ ។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតឧបករណ៍ល្បែងគ្រប់ប្រភេទ សុទ្ធសឹងជាឧបករណ៍ទំនើបៗ ។ តុលាការបានសម្រេចបិទទ្វារទីតាំងទាំង២ ហើយជនបរទេសទាំងអស់ដែលស្នាក់នៅធ្វើសកម្មភាព ត្រូវបាននាំខ្លួនទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ ។
មិនទាន់មានព័ត៌មានលម្អិតជុំវិញការបង្ក្រាបនេះនៅឡើយទេ សម្រាប់ល្ងាចថ្ងៃដដែលនេះ ព្រោះជាព័ត៌មានបឋមក្ដៅៗ ។
ចែករំលែកព័តមាននេះ