ខេត្តស្វាយរៀង ៖ មហាជនអបអរសាទរដែលសមត្ថកិច្ចឆ្មក់បង្ក្រាបល្បែង ជាពិសេសល្បែងកន្ទុយលេខ (កន្ទុយលេខវៀតណាម កន្ទុយលេខខ្មែរ) ជ្រកក្រោមស្លាកឆ្នោតជាតិជាច្រើនដែលមានអាជ្ញាប័ណ្ណស្របច្បាប់ដែលក្នុង១ថ្ងៃចេញ៤ដងចាប់ពីម៉ោង១២រហូតដល់យប់គឺពេញនិយមណាស់មិនថាប្រជាពលរដ្ឋទេគឺមានទាំងមន្ត្រីក៏ចាក់កន្ទុយលេខដែរតាំងពីជនបទរហូតដល់ដីក្រុង។
នៅល្ងាចថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០នេះដោយមានការយកចិត្តទុកដាក់នឹងចង្អុលបង្ហាញពីលោក មាស ធួក អធិការនគបាលស្រុករំដួល បានឲ្យដឹងថា ការចុះបង្ក្រាបនេះ កម្លាំងអធិដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចក ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឃើញថា មានកូនកញ្ច្រែង កត់ឆ្នោតកន្ទុយលេខវៀតណាម ជ្រកក្រោមស្លាក ឆ្នោតជាតិស្របច្បាប់ ។
កន្លងមកសមត្ថកិច្ចកោះហៅមេឆ្នោតទាំងនោះមកអធិការអធិដ្ឋាននគរបាលស្រុករំដួល ធ្វើការអបរំ ណែនាំ និងធ្វើកិច្ចសន្សាឱ្យបញ្ឈប់កត់កន្ទុយលេខវៀតណាម បន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួចមកក៏ឱ្យត្រឡប់ទៅផ្ទះវិញ ។
ចំពោះការចុះបង្ក្រាបនេះធ្វើឲ្យប្រពលរដ្ឋក្នុងស្រុករំដួល មានចិត្តសប្បាយរីករាយ នឹងអបអរសារទដល់លោក មាស ធួក អធិការនគរបាលស្រុករំដួលនឹងសមត្ថកិច្ចថ្នាក់ក្រោម ដែលតែងតែយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ តែក៏មានមហាជនមួយចំនួនក៏បានខកចិត្តដោយបញ្ចេញមតិថា បើអនុញ្ញាតឲ្យមានឆ្នោតជាតិ កន្ទុយលេខលក់ស្របច្បាប់ ហើយបិតល្បែងអត់ច្បាប់បានឬអត់ ? បើល្បែងអត់ច្បាប់តែងតែទៅជ្រកក្រោមស្លាកល្បែងមានច្បាប់បែបនេះ អ្នកលេងល្បែង ពេលចាញ់ល្បែងមិនថាចាញ់ល្បែងស្របច្បាប់ឬល្បែងអត់ច្បាប់ទេគឺអស់ប្រាក់ដូចគ្នា ល្បែងនាំមកអំពើហិង្សាក្នុងគ្រួសារល្បែងនាំមកចោរកម្ម គឺចៀសមិនផុតទេ ។
ក្នុងករណីនេះដែរលោក មាស ធួក អធិការនគបាលស្រុករំដួលបានប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី២២ វិច្ឆិកា ២០២០នេះថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលពលរដ្ឋនឹងអ្នកសារព័ត៌មានដែលរាយការណ៍នឹងផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្នុងស្រុករំដួលរបស់លោក ហើយលោកនឹងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលចុះបង្រាបទាំងអស់ អោយតែសមត្ថកិច្ចយើងរកឃើញថា មេឆ្នោតទាំងនោះ លួចកត់កន្ទុយលេខខុសច្បាប់ត្រូវតែបង្ក្រាប ៕
ចែករំលែកព័តមាននេះ