ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួ​សារបាន​សុខ​ជីវិត​ចម្រុងចម្រើន​ដោយហេតុ​៨​យ៉ាង

3 ឆ្នាំ មុន

សព្វ​សត្វ​ទាំងអស់​រមែង​ចង់បាន​សុខ​ដូច​ៗ​គ្នា គ្មាន​អ្នក​ណា​ចង់​ជួប​ទុក្ខ​លំបាក​ឡើយ ប៉ុន្តែ​សុខ​មិនមែន​ចេះ​តែ​កើត​មាន​ដល់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ លុះណាតែ​បុគ្គល​ធ្វើ​តាម​លំ​អាន​ហេ​តុ​ដែល​នាំ​ឱ្យ​កើត​សុខ​ទាំង​៨​ប្រការ​​ទើបគ្រួសារបាន​សុខ ជីវិត​ក៏​ចម្រុងចម្រើន ។ សុខ​ទាំង​៨​ប្រការ​នោះ​មាន ១-​សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ ២-​សុខ​ព្រោះ​បាន​ធ្វើ​សេ​ច​​ក្តី​ល្អ ៣-​សុខ​ព្រោះ​មានការ​យោគយល់​គ្នា…

សព្វ​សត្វ​ទាំងអស់​រមែង​ចង់បាន​សុខ​ដូច​ៗ​គ្នា គ្មាន​អ្នក​ណា​ចង់​ជួប​ទុក្ខ​លំបាក​ឡើយ ប៉ុន្តែ​សុខ​មិនមែន​ចេះ​តែ​កើត​មាន​ដល់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ លុះណាតែ​បុគ្គល​ធ្វើ​តាម​លំ​អាន​ហេ​តុ​ដែល​នាំ​ឱ្យ​កើត​សុខ​ទាំង​៨​ប្រការ​​ទើបគ្រួសារបាន​សុខ ជីវិត​ក៏​ចម្រុងចម្រើន ។

សុខ​ទាំង​៨​ប្រការ​នោះ​មាន ១-​សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ ២-​សុខ​ព្រោះ​បាន​ធ្វើ​សេ​ច​​ក្តី​ល្អ ៣-​សុខ​ព្រោះ​មានការ​យោគយល់​គ្នា ៤-​សុខ​ព្រោះ​មិន​ក្រោធ​ខឹង ៥-​សុខ​ព្រោះ​ការ​ឱ្យ​អភ័យ ៦-​សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់ខ្លួន ៧-​សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត និង​៨-​សុខ​ព្រោះ​ឈ្នះ​លើ​ចិត្ត​ខ្លួនឯង ។

ហេតុ​ដែល​នាំ​ឱ្យ​កើត​សុខ​ទាំង​៨​ប្រការ​នេះ​កាលបើ​បុគ្គល​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ល្អ​ហើយ ក៏​រមែង​ចម្រុងចម្រើន​ដោយ​សុខ ញុំ​ា​ង​ជីវិត​ស្ថិត​ក្នុង​សិរី​មង្គល​ទាំង​ក្នុង​ជាតិ​នេះ​ផង និង​បរលោក​ផង ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ