រឿងដ៏កម្រកើតឡើងក្នុងជំនួបដែល Real Madrid ចាញ់ Valencia
អេស្ប៉ាញ ៖ ក្រុម Real Madrid ទទួលរងបរាជ័យក្នុងការប្រកួតសប្តាហ៍ទី៩ នៃក្របខណ្ឌ La Liga បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ…
អេស្ប៉ាញ ៖ ក្រុម Real Madrid ទទួលរងបរាជ័យក្នុងការប្រកួតសប្តាហ៍ទី៩ នៃក្របខណ្ឌ La Liga បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ…
អេស្ប៉ាញ ៖ ក្រុម Real Madrid ទទួលរងបរាជ័យក្នុងការប្រកួតសប្តាហ៍ទី៩ នៃក្របខណ្ឌ La Liga បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Valencia ដោយលទ្ធផល ៤-១ កាលពីម្សិលមិញ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់ជំនួបមួយនេះ គឺខ្សែបម្រើអេស្ប៉ាញ Carlos Soler ធ្វើបាន ៣គ្រាប់ម្នាក់ឯង ដែលបានមកពីការស៊ុតបាល់ពិន័យប៉េណាល់ទីទាំងអស់។ ស្របពេលដែល ១គ្រាប់ទៀតគឺជាគ្រាប់ចូលទីខ្លួនឯងដោយខ្សែការពារ Raphaël Varane។ ខណៈដែល ១គ្រាប់របស់ក្រុមភ្ញៀវ Real Madrid រកបានពីសំណាក់ខ្សែប្រយុទ្ធ Karim Benzema។
ការធ្វើបាន ៣គ្រាប់យប់មិញរបស់កីឡាករ Carlos Soler បានធ្វើឱ្យខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះ ក្លាយជាកីឡាករទី១ ដែលរកគ្រាប់បានពីបាល់ពិន័យប៉េណាល់ទី ៣គ្រាប់ក្នុងការប្រកួតតែមួយរបស់ក្របខណ្ឌ La Liga នៅសតវត្សទី២១។
ចែករំលែកព័តមាននេះ