អាល្លឺម៉ង់៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោក Jens Spahn រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានធ្វើតេស្តិ៍វិជ្ជមានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩។
ការិយាល័យរបស់រដ្ឋមន្ត្រីបាននិយាយថា រហូតមកដល់ពេលនេះ លោករដ្ឋមន្ត្រី Spahn ទើបតែវិវត្តទៅជារោគសញ្ញាផ្តាសាយ ហើយបច្ចុប្បន្នកំពុងតែធ្វើការពីផ្ទះមក និង នៅដាច់ដោយឡែកពីគេ។
ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានជូនពរលោក Spahn ថា៖ “សូមជូនពរឱ្យលោកឆាប់ជាសះស្បើយ ហើយយើងគ្រប់គ្នាសុទ្ធតែបន់ស្រន់ឱ្យលោកឆាប់ជា។”
អ្នកនាំពាក្យបាននិយាយថា មនុស្សដែលបានទាក់ទងជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលបច្ចុប្បន្នត្រូវបានគេជូនដំណឹង ឱ្យបានដឹងខ្លួននិងអាលបានធ្វើតេស្តទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ