ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​លក់​តែ​នៅ​ហាណូយ​ប្រទេស​វៀត​ណាម​ស្លា.ប់​យ៉ាង​តិច​ដប់​នាក់

12 ម៉ោង មុន

ទី​ក្រុង​ហាណូយ​៖ ​មាន​ហេតុ​ការណ៍​ឆេះ​តៀម​លក់​តែ​មួយ​កន្លែង​នៅ​ទី​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ស្ថិត​នៅ​តាម​វិថី​ផាំ​វ៉ាន់​ដុង​ដែល​ជា​ឈ្មោះ​អតី​តនាយក​រដ្ឋ​មន្ត្រី​វៀតណាម​អំឡុង​ទស​វត្ស​ទី​​៧០ និង​៨០​។ សាក្សី​និយាយ​ថា​អគ្គិ​ភ័យ​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​វេលា​យប់​ជ្រៅ​ថ្ងៃ​ពុធ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ដប់​​​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ព្រោះ​ពួក​គេ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​កម្ដៅ​បាន​ឡើយ​។ កន្លែង​លក់​តែ​នៅ​ទី​នេះ​ពេញ​និយម​​សម្រាប់​ភ្ញៀវ​ដែល​មកទទួល​ទាន​ភេសជ្ជៈ និង​ច្រៀង​លេង​កម្សាន្ត​ជា​លក្ខណៈ​​ជុំ​គ្នា ឬ​គ្រួ​សារ​​។…

ទី​ក្រុង​ហាណូយ​៖ ​មាន​ហេតុ​ការណ៍​ឆេះ​តៀម​លក់​តែ​មួយ​កន្លែង​នៅ​ទី​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ស្ថិត​នៅ​តាម​វិថី​ផាំ​វ៉ាន់​ដុង​ដែល​ជា​ឈ្មោះ​អតី​តនាយក​រដ្ឋ​មន្ត្រី​វៀតណាម​អំឡុង​ទស​វត្ស​ទី​​៧០ និង​៨០​។ សាក្សី​និយាយ​ថា​អគ្គិ​ភ័យ​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​វេលា​យប់​ជ្រៅ​ថ្ងៃ​ពុធ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ដប់​​​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ព្រោះ​ពួក​គេ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​កម្ដៅ​បាន​ឡើយ​។

កន្លែង​លក់​តែ​នៅ​ទី​នេះ​ពេញ​និយម​​សម្រាប់​ភ្ញៀវ​ដែល​មកទទួល​ទាន​ភេសជ្ជៈ និង​ច្រៀង​លេង​កម្សាន្ត​ជា​លក្ខណៈ​​ជុំ​គ្នា ឬ​គ្រួ​សារ​​។ សាក្សី​និយាយ​ថា​នៅ​សុខ​ៗ​​ ទី​នេះ​ស្រាប់​តែ​មាន​ភ្លើង​ឆេះ​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​អ្វី​អាច​ទប់​ស្កាត់​បាន​ឡើយ​។ អណ្ដាត​ភ្លើង​ឆាប​ឆេះ​លាយ​ឡំ​​ដោយ​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​ និង​ឆេះ​រាល​ដាល​ទៅ​ដល់​អគារ​ដទៃទៀត​ដែល​នៅ​ក្បែរ​នោះ​។

អាជ្ញា​​ធរ​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ជា​​បន្ទាន់​ដោយ​បញ្ជូន​​ភ្នាក់​ងារ​ពន្លត់​ភ្លើង និង​ឡាន​ទឹក​ជា​ច្រើន​គ្រឿង​។ នៅ​ពេល​ភ្លើង​ចាប់​ផ្ដើម​រលត់​ទៅ​វិញ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ព្យាយាម​ឡើង​ទៅ​លើ​អគារ​​​ដើម្បី​ស្វែង​រក​សាក​សព​ជន​រង​គ្រោះ ឬ​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​​នេះ​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ គេ​រក​ឃើញ​តែ​សាក​សព​មនុស្ស​រដូក​រណែល​ពេញ​អគារ​។

ពួក​គេ​បាន​រុំ​សាកសព​ទាំង​នេះ​នឹង​ក្រណាត់​ ឬ​ភួយ រួច​ដឹក​ជញ្ជូន​ចុះ​មក​ក្រោម​​។ នៅ​កន្លែង​កើត​ហេតុ គេ​ស្ដាប់​ឮ​តែ​​រថ​យន្ត​គិលាន​សង្គ្រោះ (ឡាន​ពេទ្យ​) បញ្ចេញ​សំឡេង​ស៊ីរ៉ែន​យ៉ាង​កង​រំពង​ដើម្បី​ស្នើ​សុំ​បើក​ផ្លូវ​ចូល​ទៅ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ធ្វើ​កោសល្យ​វិច័យ​។ នេះ​ជា​ហេតុ​ការណ៍​ឆេះ​អគារ និង​សម្លាប់​មនុស្ស​​ជា​ច្រើន​នាក់​ថ្មី​មួយ​ទៀត​នៅ​​​ប្រទេស​វៀតណាម​ដែល​មាន​ប្រជា​ជន​ជាង​១០០​លាន​នាក់​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ