ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ព្រាប​​នៅ​មុខ​វាំងបង្កើត​របរ​ដល់​មនុស្ស​និង​ការ​​​កម្សាន្ត​​​អារម្មណ៍

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បច្ចុប្បន្ន​​​សត្វ​ព្រាប​​នៅ​​មុខព្រះ​​បរមរាជវាំង​កំពុង​​ក្លាយជាទី​ចាប់​អារម្មណ៍​​​សម្រាប់​អ្នក​​ទេស​ចរ ​​ឬអ្នក​​​​កម្សាន្ត​​​លំហែ​​​ទាំង​អ្នក​​​រស់​នៅ​ក្នុង​រាជធានីភ្នំពេញ ​​ក៏ដូចជា​​​អ្នកមកពី​បណ្តាខេត្តផ្សេងៗ ។ ​ជា រៀងរាល់​​ថ្ងៃ ជា​ពិសេស​នៅ​​​​នៅពេល​​​ព្រឹក​ព្រលឹម និង​នៅ​ពេលល្ងាច​​ប្រជាពល​រដ្ឋដែលឆ្លងកាត់ ទីនោះតែងតែឆ្លៀត​​ចូលទៅ​ដាក់​​ចំណី​ឱ្យ​សត្វ​ព្រាប​គ្រាន់​ជាការ​ប្រឡែង​​​

រាជធានីភ្នំពេញ​ ៖ បច្ចុប្បន្ន​​​សត្វ​ព្រាប​​នៅ​​មុខព្រះ​​បរមរាជវាំង​កំពុង​​ក្លាយជាទី​ចាប់​អារម្មណ៍​​​សម្រាប់​អ្នក​​ទេស​ចរ ​​ឬអ្នក​​​​កម្សាន្ត​​​លំហែ​​​ទាំង​អ្នក​​​រស់​នៅ​ក្នុង​រាជធានីភ្នំពេញ ​​ក៏ដូចជា​​​អ្នកមកពី​បណ្តាខេត្តផ្សេងៗ ។ ​ជា រៀងរាល់​​ថ្ងៃ ជា​ពិសេស​នៅ​​​​នៅពេល​​​ព្រឹក​ព្រលឹម និង​នៅ​ពេលល្ងាច​​ប្រជាពល​រដ្ឋដែលឆ្លងកាត់ ទីនោះតែងតែឆ្លៀត​​ចូលទៅ​ដាក់​​ចំណី​ឱ្យ​សត្វ​ព្រាប​គ្រាន់​ជាការ​ប្រឡែង​​​លេង​ជាមួយពួកវា និង​ទស្សនា​កម្សាន្ត​អារម្មណ៍ ។​

​​ហ្វូង​សត្វព្រាប​នៅមុខ​វាំងមិន​​ត្រឹម​តែបង្កើត​​​​​​សោភ័ណ​ភាព​​ទាក់ទាញ​ភ្នែក​អ្នក​​ទេសចរ​ប៉ុណ្ណោះ​​​ទេ ​វាថែមទាំងផ្តល់​មុខរបរថ្មី​ និង​​ប្រាក់​​ចំណូល​​ដល់​​​មនុស្ស  គឺគេ​បង្កើត​របរលក់​​ចំណី​សម្រាប់​​​សត្វ​ព្រាប​​​ដល់​​អ្នក​ទេសចរ ។​​ស្ត្រី​ចំណាស់​​ឈ្មោះ​​​ស្រី​​ ​សុខុន ​ជាអ្នក​លក់​ចំណី​ឲ្យសត្វព្រាប និយាយថា គាត់​បាន​ប្រកប​មុខរបស់នេះជាង២ឆ្នាំមកហើយ ហើយការប្រកបរបរនេះអាចឱ្យគាត់រកប្រាក់​ចំណូល​សម្រាប់ដោះ​ស្រាយ​ជីវភាព​ប្រចាំថ្ងៃបាន​មួយ​កម្រិត ។ ក្នុងមួយថ្ងៃគាត់អាចរក​ចំណូល​បាន​ចាប់ពី១ម៉ឺន​ដល់២ម៉ឺន​រៀល​ទៅ​តាម​អ្នក​ដែល​មកទិញ​ចំណី​ដាក់ឱ្យ​ព្រាប​តិច​ឬច្រើន ។ ចំណី​សម្រាប់​ព្រាបដែល​គាត់លក់នេះ​មានពោត​និង​សណ្តែក​ ដោយ​ក្នុង​​មួយ​ថង់តម្លៃ​១.០០០​រៀល​ ។

ក្នុងមួយថ្ងៃតាមការប៉ាន់ស្មានរបស់គាត់គឺ​មាន​អ្នក​មកដាក់ចំណី​ព្រាបជា​ការ​​កម្សាន្ត​​ចាប់ពី​៥០​នាក់​ ទៅ​១០០​នាក់​ តែសម្រាប់​ថ្ងៃសៅរ៍​និង​អាទិត្យ​គឺមាន​ច្រើន​ជាង​នេះ​។​ការលក់ចំណី​នេះ​គឺគាត់​ចាប់​ផ្តើមលក់ចាប់ពី​ម៉ោង៥​ព្រឹក​រហូត​ដល់​ម៉ោង៦​ល្ងាច​ ព្រោះចាប់ពីម៉ោង​៦ព្រឹក​ទៅ​សត្វ​ព្រាប​ចាប់ផ្តើម​ចុះមកស៊ីចំណី​រហូតដល់​ម៉ោង​ជិត​៦​ល្ងាចទើបវាឡើងទៅ​ដេកវិញ ។ ស្ត្រី​​ដែល​ទទួល​​បាន​ចំណូល​ពីសត្វ​​​ព្រាប​នេះ​​​  បញ្ជាក់​​ថា តាំង​​​ពី​គាត់​ចាប់​ផ្តើម​ប្រកបរបរ​នេះ​មកឃើញថាហាក់មាន​ការ​កាក់កប​គ្រាន់បើ​ជាង​របរ​ចាស់លក់​ប្រដាប់​ប្រដា​រក្មេង​លេង​ ។ របរ​ចាស់នោះ​មិន​សូវកាក់កបឡើយ​ ហើយ​ពិបាកលក់ទៀតដោយសារការ​ដេញពីសន្តិសុខយាម​សួន ។

ជាអ្នក​​​ប្រកបរបរ​​ដូច​គ្នា​​នេះដែរ​ ស្ត្រី​ចំណាស់​​ម្នាក់ទៀត​​ឈ្មោះ​​​​​អន  និយាយ​​​ថា គាត់​អាច​​​លក់​ចំណី​ព្រាប​​បាន​ពី​​៨ពាន់​ទៅ​១ម៉ឺន​រៀល​ ក្នុង​មួយព្រឹក  ចំណែក​​​​ពេល​​​​ល្ងាច​វិញ​​ដែល​មាន​​មនុស្ស​​ច្រើននោះ​​​គឺគាត់​​អាច​លក់​​​បាន​​ចាប់ពី​​២ម៉ឺន​ទៅ៣ម៉ឺន​រៀល ។
​ស្ត្រីដដែល​បញ្ជាក់​​​ថា  មុខ​​របរ​​នេះ​អាច​​ជួយ​ឱ្យ​​គាត់​រក​ចំណូល​បានមួយ​ផ្នែក​​សម្រាប់​​បង​់ថ្លៃ​​ផ្ទះ​​ដែលគាត់​​ជួលគេ​ និង​ថ្លៃទឹក ភ្លើង​ ​បន្ទាប់ពី​​​​​គាត់​បាន​ផ្លាស់​ប្តូរមុខ​របរពី​​លក់​ទៀន​ធូប​ នៅ​មុខ​ព្រះអង្គ​​ដង​កើ​ ដោយ​សារគាត់​ចាស់​​លក់​មិន​ទាន់​ក្មេងៗ ។
​ទោះជា​យ៉ាងណា​ក្តី ស្ត្រី​ចំណាស់នេះ​ ​បាន​​ត្អូញ​​ត្អែរ​ថា  ​បច្ចុប្បន្ន​​​ការលក់​ចំណី​សម្រាប់​​​សត្វ​ព្រាប​​​​របស់​គាត់​​ហាក់​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ដោយ​សារ​​មានអ្នក​​ប្រកបរបរ​នេះ​កាន់​តែច្រើន​ឡើង​ជិត​១០០​​​​នាក់​ទៅ​ហើយ​​ មិនដូចការ​លក់​​ពី​ដំបូង​​គឺមាន​មិន​ដល់​​១០​នាក់​​ផង។

ការ​ទុកឱ្យ​មាន​សត្វ​ព្រាប​នេះ​នៅ​​ធ្លាសួន​​មុខវាំង​ស្ត្រីឈ្មោះ​​​​អន ​យល់​ថា​ ​គឺជាការ​​​មួយ​ល្អ​​ ដោយ​សារជួយ​​ការ​លម្អរាជធានីទាក់​ទាញ​​​ការ​​​ចាប់​អារម្មណ៍​​​​ពី​ភ្ញៀវ​​​ទេសចរផង​ និង​ផ្តល់​​​​ប្រាក់​​ចំណូល​​​ដល់​ប្រជាពល​រដ្ឋដែល​ប្រកប​របរនេះ​ ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រផង ។​​ស្ត្រី​អ្នកទេស​ចរ​​​ម្នាក់​ដែល​មកពីខេត្ត​ ហើយ​​​ឆ្លៀត​ទៅកម្សាន្ត​​ និង​ដាក់​​ចំណី​ឱ្យ​សត្វ​ព្រាប​​​នៅ​មុខ​​​​​វាំង​បាន​និយាយ​ថា  ​គាត់​ទើប​តែមក​ដាក់​ចំណី​​ព្រាប​នេះ​ជាលើក​ទី១​ប៉ុណ្ណោះ​ ​ដោយ​កន្លង​មក​ គាត់​ធ្លាប់​​​ឮ​​​គេ​និយាយ​​​ និងឃើញ​តាម​ទូរ​ទស្សន៍​​​ប៉ុណ្ណោះ។ ​ដោយសារគាត​់​ត្រូវ​យក​កូន​មក​​​មន្ទីរ​ពេទ្យ​នៅភ្នំពេញ​​ ហេតុ​នេះគាត់​ក៏​ឆ្លៀត​ពេល​ទៅ​មើល​និង​ដាក់ចំណីព្រាប​នៅមុខ​វាំងនេះ ។

អ្វីដែល​​​គាត់​បាន​​ឃើញ​ដោយ​ផ្ទាល់​​ភ្នែក​ខុស​​ពី​ឃើញ​តាមទូរទស្សន៍​ គឺ​វា​​មាន​ភាព​ស្រស់​​​ស្អាត និង​មាន​​អារម្មណ៍​ថា​ប្លែក​​​ភ្នែក​និង​​ប្លែកអារម្មណ៍ ។  អ្វីដែល​​ពិសេសជាង​នេះទៅទៀត​​នោះ​កូន​​​​របស់​​​គាត់​​មាន​ការ​រីក​រាយ​​យ៉ាងខ្លាំង​​ពេល​ឃើញ​​​ត្វ​​​ព្រាប​​ទាំង​នោះ​បន្ទាប់​ពី​​វា​​​​យំ​​​​​​ដោយ​សារ​ការ​ចាក់ថ្នាំ ។ ​​កុមារា​​ កុមារី​អាយុ​​៨ទៅ​១០ឆ្នាំ​ ចំនួន​​៥​​​នាក់​​​​​ដែល​​​ទៅ​ដាក់​ចំណី​​​ឱ្យ​ព្រាប​​បាន​​និយាយ​ដូច​គ្នា​​​ថា ពួក​​​គេចូល​​​ចិត្ត​​លេង​ប្រឡែងជាមួយ​​​សត្វ​ព្រាប​​​ទាំង​នោះ​ណាស់​ ព្រោះ​​វា​មិន​​សូវ​​ខ្លាច​​មនុស្សទេ។​

អ្នក​ស្រីជាម្តាយ​​​ក្មេង​​ម្នាក់​​ប្រាប់​ថា កូន​គាត់​តែងតែ​​​រំអុក​​ឱ្យ​​ជូន​​ទៅមើល​ហ្វូងព្រាប​រាល់ពេល​​​ចេញពី​ផ្ទះ​​ទៅ​​លំហែ​កម្សាន្ត​​​​នាពេល​ល្ងាច​ ។​​ដៃ​កាន់​​​គ្រាប់​​ពោត​បោះ​ឱ្យ​សត្វ​ព្រាប​​​ជាចំណី​​​បុរសឈ្មោះ​​សារាយ សុខ ​មានអាយុ​ជាង៣០​ឆ្នាំ និយាយ​ថា​ ជារឿយៗ​ក្រោយ​ពេល​​សម្រាក​​ពី​ការ​ងារលោក​​តែង​ទៅ​មុខ​​​វាំង​ដើម្បី​ដាក់​ចំណី​ឱ្យ​​សត្វ​ព្រាប​ដើម្បី​​​គ្រាន់​ជាការ​កម្សាន្ត​​ ព្រោះ​ពួក​វា​​​សាំងគួរ​​ឱ្យ​ចូល​ចិត្ត​​​ណាស់ ។

សម្រាប់​រូប​លោក​​ផ្ទាល់​​​​គិតថា ហ្វូង​សត្វ​ព្រាប​នេះ​​ពិត​ជា​អាច​ទាក់ទាញ​​ភ្ញៀវ​​​ទេសចរ​​ជាតិ និងអន្តរជាតិ និង​ជា​​ការ​លម្អ​​​ទី​ក្រុង​ឱ្យ​កាន់​តែ​មាន​សោភ័ណភាពមួយ​កម្រិត​​​ទៀត​​ ជាពិសេស​នោះ​​សម្រាប់​​បង្កើត​មុខ​របរ​ និង​​​ប្រាក់ចំណូល​ដល់​ប្រជាពល​រដ្ឋ​​ផងដែរ ។
ក្រុម​​​អ្នក​​​លក់​ចំណី​ឱ្យ​​​ព្រាប​​​ប្រាប់​ថា​ ​ហ្វូង​​​ព្រាប​​​នោះ​​យប់​ឡើង​​​ដេក​នៅ​ទ្រនំ​​ស្កឹមស្កៃ​ គឺ​លើ​ដំបូល​ប្រាសាទ​ចន្ទឆាយ៉ា ៕​