ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​បារាំង​ឪពុក​និងកូន​ជិះ​ម៉ូតូ​ផ្ទុះ​កង់មុខ​ដួលរបួស​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ បុរសជន​ជាតិបារាំង​ម្នាក់​​បាន​ឌុប​​កូនចេញ​ពី​សាលា​ក៏​ជួប​ហេតុ​ការណ៍​ គ្រោះ​ថ្នាក់​​ចរាចណ៍​ដោយចៃដន្យ​ ម៉ូតូ​បែក​កង់​មុខ​បណ្តាល​ឱ្យ​ដួល​បោក​នៅលើ​ចិញ្ចើ​ម​ផ្លូវ​​រង​របួស​ទាំង​ ពីរនាក់​ឪពុក​និង​កូន​ ​កាលពី​វេលា​ម៉ោង​​២​​រសៀល​ថ្ងៃ​ទី​១៩​ កក្កដា​ ​ឆ្នាំ​២០១២ ​លើ​កំណាត់​ផ្លូវលេខ​១៣៨​ ផ្លូវ​ចូល​ទៅរមណីយ​​ដ្ឋាន​ទឹក​ឈូ​​​ចំណុច​ភូមិ​​អូរ​តូច​ សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​​កំពត​ ។

ខេត្ត​កំពត​ ៖ បុរសជន​ជាតិបារាំង​ម្នាក់​​បាន​ឌុប​​កូនចេញ​ពី​សាលា​ក៏​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចណ៍​ដោយចៃដន្យ​ ម៉ូតូ​បែក​កង់​មុខ​បណ្តាល​ឱ្យ​ដួល​បោក​នៅលើ​ចិញ្ចើ​ម​ផ្លូវ​​រង​របួស​ទាំង​ពីរនាក់​ឪពុក​និង​កូន​ ​កាលពី​វេលា​ម៉ោង​​២​​រសៀល​ថ្ងៃ​ទី​១៩​ កក្កដា​ ​ឆ្នាំ​២០១២ ​លើ​កំណាត់​ផ្លូវលេខ​១៣៨​ ផ្លូវ​ចូល​ទៅរមណីយ​​ដ្ឋាន​ទឹក​ឈូ​​​ចំណុច​ភូមិ​​អូរ​តូច​ សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​​កំពត​ ។

មន្ត្រី​នគរបាល​ចរាចរ​ក្រុងបាន​ឱ្យដឹង​ថា​ ជន​ជាតិ​បារាំង​ដែល​​​ជួប​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​ដោយ​ជិះ​​ម៉ូតូ​បែក​កង់​ខ្លួន​ឯង​នេះ​ឈ្មោះ​សេត​ ទ្រីត​ (Setrit)​ ​អាយុ​៣២​ឆ្នាំ​ ឌុបកូន​​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ចេញ​ពី​​​សាលា​រៀន​ នៅពេល​ម៉ូតូ​បែក​កង់​​បានដួល​បោក​ទៅលើចិញ្ចើ​ម​ផ្លូវ​បណ្តាល​ឱ្យ​កូន​រង​របួស​ធ្ងន់​ ហើយ​ឪពុក​រង​របួសមធ្យម​ ត្រូ​វ​​​​ជន​ជាតិ​ដូច​គ្នា​​ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​កំពត​ ។ ​ជន​រង​គ្រោះ​​ មានទី​លំនៅ​ភូមិ​ស្នំ​ ប្រាំពីរ​ ឃុំ​ម៉ាក់​ប្រាង្គ​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត ។ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ អាល់​ហ្វា​ ពណ៌​ខ្មៅ​មួយ​គ្រឿង​​​​ក្នុង​ទិស​ដៅ​​ពីត្បូងទៅជើង​​ ។ ​ក្រោយពេល​ពិនិត្យ​សមត្ថ​កិច្ច​បានប្រគល់​ម៉ូតូ​ឱ្យ​គ្រួសារ​ជន​រងគ្រោះ​វិញ​  ។

តាម​ការសន្និដ្ឋាន​របស់សមត្ថកិច្ច​​ ជន​រង​គ្រោះ​​​ទាំងពីរ​នាក់​ឪពុក​កូន​ បាន​​ដួល​បោក​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ដោយសារ​ពាក់​​មួក​សុវត្ថិ​ភាព​ទាំង​ពីរ​​ ​នាក់​ទើប​គ្រាន់​តែ​បែ​ក​មួក​ ឯ​មនុស្ស​រង​របួស​ដៃ​ជើង​និងដងខ្លួន​ប៉ុណ្ណោះ​ បើ​មិន​ពាក់មួក​​ការពារ​​ទេ​ អាច​រង​គ្រោះ​ផ្នែក​​ក្បាល​ធ្ងន់​ធ្ងរ​ ឬ​ក៏​អាច​ប៉ះ​ពាល់​ដល់​អាយុជីវិត​។ ​ពេលជួប​ហេតុការណ៍​ជាក់​ស្តែង​បែបនេះ​ទើបទទួល​ស្គាល់​តម្លៃ​នៃ​ការពាក់​មួក​សុវត្ថ​ិភាព​មាន​សារ​សំខាន់​ណាស់​ អាច​​ធ្វើ​ឱ្យ​អ្នក​រួចផុត​​ពី​សង្វេគ​បាន​ ។  ដូច្នេះ​គួរ​​បុរស​ស្ត្រី​គ្រប់រូប​​ ដែលធ្វើដំណើរ​តាម​ទោចក្រ​យាន​យន្ត​គប្បី​អនុវត្ត​ឱ្យ​បាន​គ្រប់​គ្នា​ ដើម្បី​គោរព​តាម​ច្បាប់​ចរាចរណ៍​ផង​ និង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ ៕