ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់បើកបរ​ម៉ូតូ​ទៅ​រៀន ​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​ម៉ូតូ​នារី​កម្មការិនី​ ​របួសធ្ងន់​ទាំង​២​នាក់

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​សិស្ស​សាល​ម្នាក់ បាន​រង​របួស​បាក់ជើង​ស្ដាំ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង ទៅ​រៀន បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បើក​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​នៅ​ខាង​មុខ រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ១​គ្រឿង​ទៀត…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​សិស្ស​សាល​ម្នាក់ បាន​រង​របួស​បាក់ជើង​ស្ដាំ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង ទៅ​រៀន បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បើក​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​នៅ​ខាង​មុខ រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ១​គ្រឿង​ទៀត ដែល​ជិះ​ដោយ​ស្ត្រី​កម្មការិនី​រោងចក្រ​ម្នាក់ ពេញទំហឹង​។ ចំណែក​ស្ត្រី ដែល​ជា​កម្មការិនី​រោងចក្រ បាន​របួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព ទាំង​២​នាក់ តែ​ម្ដង ។

ឧប្បត្តិហេតុ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​វត្ត​ពោធិ៍​វ័ន ស្ថិត​នៅ​ក្នុងភូមិ​អក​រំដួល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នកដំណើរ​តាម​ផ្លូវ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​សិស្សសាលា​ម្នាក់​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AY-9675 ទៅ​រៀន​នៅ​សាលារៀន​ទួល​ស្នោរ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ដោយ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន​ថែម​ទៀត​ផង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក្មេង​ប្រុស​រូប​នោះ បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​ដែល​នៅ​ខាង​មុខ​ស្រប​ទិស​គ្នា ។

សាក្សី​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​ពេល​វ៉ា​រថយន្ត​ផុត ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1B-5153 ជិះ​ដោយ​ស្ត្រី​កម្មការិនី​រោងចក្រ​ម្នាក់ ពេញទំហឹង​។ ក្នុង​ពេល​ដែល ស្ត្រី​ខាងលើ​កំពុង​ជិះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ពី​លិចទៅ​កើត​ចេញពី​ភូមិ​ស្នោរ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ទៅ​ធ្វើការ​រោងចក្រ បណ្ដាល​ឲ្យ​ក្មេង​ប្រុស​សិស្សសាលា​ខាងលើ​រង​របួស​បាក់ជើង​ស្ដាំ ចំណែក​ស្ត្រី ដែល​ជា​កម្មការិនី​រង​របួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ហើយ​ម៉ូតូ​ទាំង​២​គ្រឿង បាន​រង​ការ​ខូចខាត​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ពេទ្យ​បាន​ដឹក​យក​ជន​រង​គ្រោះ​ទាំង​២​នាក់ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព ដើម្បី​សង្គ្រោះ​បន្ទាន់ បន្ទាប់​មក​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ