រដ្ឋាភិបាលទីបេនិរទេសរាយការណ៍ថា សង្ឃវ័យក្មេងទីបេមួយអង្គបានដុតខ្លួនកាលពីថ្ងៃទី១៧កក្កដានៅភាគនិរតីប្រទេសចិនដែលនោះជាការដុតខ្លួនចុងក្រោយដើម្បីតវ៉ាប្រឆាំងនឹងរបបចិន ។ ក្នុងសេចក្តីប្រកាសមួយរដ្ឋាភិបាលទីបេនិរទេសមានមូលដ្ឋានក្នុងប្រទេសឥណ្ឌាគូសបញ្ជាក់ថា សង្ឃអង្គនេះវ័យ១៨ឆ្នាំមានឈ្មោះចា ឡុបសាង ឡូហ្ស៊ីន បានដុតខ្លួននៅបារខាមខេត្តស៊ីឈួនខណៈពេលធ្វើដំណើរមកកាន់ការិយាល័យរដ្ឋបាលចិនមួយ ។ សង្ឃអង្គនេះបានស្លាប់នៅនឹងកន្លែង។
មនុស្សយ៉ាងតិច៤២នាក់បានដុតខ្លួនក្នុងតំបន់នានារបស់ចិនដែលមានពួកទីបេរស់នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
ក្រោយឧប្បត្តិហេតុដុតខ្លួនថ្មីនេះប៉ូលិសប្រដាប់អាវុធត្រូវបានបញ្ជូនមកកាន់ក្រុងបារខាម ។ ពួកទីបេនៅទីនោះបានរាំងខ្ទប់ផ្លូវត្រង់ស្ពានមួយរារាំងកុំឱ្យប៉ូលិសចូលដែលញ៉ាំងឱ្យមានការបារម្ភចំពោះការប៉ះទង្គិចគ្នារវាងក្រុមទាំង២ ៕
ចែករំលែកព័តមាននេះ