ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ខាងអះអាងថាមានច្បាប់ ឯម្ខាង​ទៀត​​ថា​ជាដីចំណីបឹងទេ​ !

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ពលរដ្ឋ​២​ក្រុម​ដោយ​ម្ខាងមាន​​ប្រហែល​៥០​នាក់​ និង​ម្ខាងទៀត​​៥​គ្រួសារ បាន​​ផ្ទុះ​ជម្លោះ​តវ៉ា​រឿង​ដីធ្លី​លើក​ឡើង​ផ្សេង​គ្នា​ៗ ខាង​គ្នា​ច្រើន​ចោទ​ខាង​គ្នា​តិច​ថា​ កាន់កាប់​ដី​ចំណី​បឹង​ធម្មជាតិ​ តែ​ភាគី​ម្ខាង​បដិសេធ​និង​អះអាង​ថា​ បាន​កាន់កាប់​អា​ស្រ័យ​ផល​រាប់​ឆ្នាំ​មក​ហើយ ​និង​មាន​ឯកសា​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​ត្រឹមត្រូវ​។​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ពលរដ្ឋ​២​ក្រុម​ដោយ​ម្ខាងមាន​​ប្រហែល​៥០​នាក់​ និង​ម្ខាងទៀត​​៥​គ្រួសារ បាន​​ផ្ទុះ​ជម្លោះ​តវ៉ា​រឿង​ដីធ្លី​លើក​ឡើង​ផ្សេង​គ្នា​ៗ ខាង​គ្នា​ច្រើន​ចោទ​ខាង​គ្នា​តិច​ថា​ កាន់កាប់​ដី​ចំណី​បឹង​ធម្មជាតិ​ តែ​ភាគី​ម្ខាង​បដិសេធ​និង​អះអាង​ថា​ បាន​កាន់កាប់​អា​ស្រ័យ​ផល​រាប់​ឆ្នាំ​មក​ហើយ ​និង​មាន​ឯកសា​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​ត្រឹមត្រូវ​។​

ជម្លោះ​តវ៉ា​ខាងលើ ​កើតឡើង​នៅ​ភូមិ​កូន​ត្រី​ ឃុំ​កូប​ស្រុក​អូរ​ជ្រៅ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​ តុលា​២០២០ ​ខណៈ​ខាង​មន្ត្រី​មន្ទីរ​ធនធានទឹក​ និង​អាជ្ញាធរ​ស្រុក​អម​ដោយ​នគរបាល​និង​អាវុធហត្ថ​ចុះ​ទៅ​ចុច​ជី​ភី​អេស ​រក​ទំហំ​ដី​បឹង​កូន​ត្រី​នោះ​ ក្រោយ​ក្រុម​អ្នក​តវ៉ា​ខាងលើ​បាន​ដាក់​ពាក្យ​ប្តឹង​និង​តវ៉ា​ជា​បន្តបន្ទាប់​ ។ ​ក្រុម​អ្នក​តវ៉ា​អះអាង​ថា​ បឹង​កូន​ត្រី​ជា​បឹង​ធម្មជាតិ​តាំងពី​ជំនាន់​ដើម​ហើយ​ចោទ​ពលរដ្ឋ​៥​គ្រួសារ​ថា​ បាន​កាន់កាប់​ដី​ចំណី​បឹង​តាម​រយៈ​មាន​អ្នក​លួច​លក់​ឲ្យ​។​

ក្រុម​អ្នក​តវ៉ា​ចង់បាន​ដី​ទាំងនោះ​មក​វិញ​ទុកជា​សម្បត្តិ​រួម​។​ជំវិញ​កា​ចោទប្រកាន់​នេះ​ពលរដ្ឋ​៥​គ្រួសា​អះអាង​ថា​ពួក​គាត់​បាន​កាន់កាប់​ដី​ខាងលើ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៩​និង​បន្តបន្ទាប់​គ្នា​។​ មិនតែប៉ុណ្ណោះ​ពួក​គាត់​ថា​ក្នុង​ពេល​ផ្ទេរ​សិទ្ធ​ពី​ម្ចាស់​ដើម​និង​ក្នុង​ឯកសា​ពាក្យសុំ​កាន់​កាន់​ប្រើប្រាស់​ដីធ្លី​សុទ្ធតែ​មានកា​បញ្ជាក់​ឬ​ចុះហត្ថលេខា​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ទាំង​ចាស់​ទាំង​ថ្មី​ទៀត​ផង​។ ​គ្រួសា​ខ្លះ​និយាយ​ថា​ មុន​កកើត​ជា​ភូមិ​ត្រូវ​ចាក់​ដី​រាប់​សិប​ឡាន​រយៈពេល​យូរថ្ងៃ​មិនឃើញ​មាន​អ្នក​តវ៉ា​ឬ​អាជ្ញាធរ​សួរនាំ​អ្វី​ទេ​អ្នកខ្លះ​ថា​ធ្វើស្រែ​រាប់​ឆ្នាំ​ក៍​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​និង​គ្រប់​គ្នា​ថា​ពាក្យសុំ​កាន់កាប់​ដីធ្លី​នាំ​គ្នា​យក​ទៅ​ដាក់បញ្ចាំ​ធនាគារ​យក​ប្រាក់​រកស៊ី​តាំងពី​ដើម​រៀង​មក​ក៍​មិន​ដែល​មាន​បញ្ហា​អ្វី​ដែរ​លុះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្រាប់តែ​មាន​អ្នក​ចេញ​មុខ​តវ៉ា​ថា​ដី​ពួក​គាត់​កាន់កាប់​ជា​ដី​ចំណី​បឹង​ទៅ​វិញ​។

​ប្រភព​ថា ​ជម្លោះ​ខាងលើ​កើត​មាន​ជា​ច្រើន​លើក​មក​ហើយ​ ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺក្បាល​ពិបាក​ក្នុង​កា​ដោះស្រាយ​ព្រោះ​ខាង​ភាគី​រង​កា​ចោទប្រកាន់​សុទ្ធតែ​មាន​ឯកសា​កាន់កាប់​ដីធ្លី​ចេញ​ឲ្យ​ដោយ​អាជ្ញាធរ​ត្រឹមត្រូវ​។​លោក​អាន​វណ្ណៈ​អភិបាលរង​ស្រុក​អូរ​ជ្រៅ​ដែល​ចុះ​ផ្ទាល់​ដល់​ចំណុច​កើតហេតុ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រោះ​លោក​ហាក់​ឡើង​រថយន្ត​លឿន​ជិៈ​ចេញ​ទៅ​បាត់​ហើយ​ទូរស័ព្ទ​ក៍​ចុច​មិន​ចូល​ទៀត​។​ដោយឡែក​លោក​ហ៉ឹ​ម ផា​ណូ​មេឃុំ​កូប​ក៍​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា​ដោយ​ទូរស័ព្ទ​ចុច​មិន​ចូល​ជា​ច្រើន​ដង​។

ជុំវិញ​ករណី​នេះ​មេ​ភូមិ​កូន​ត្រី​លោក​យន់ ចាន់​ប្រាប់​តាម​ទូរស័ព្ទ​ថា​ដី​របស់​ពលរដ្ឋ​៥​គ្រួសា​ដែល​កំពុង​កាន់កាប់​អាស្រ័យ​ផល​និង​មាន​អ្នក​ភូមិ​តវ៉ា​ចោទប្រកាន់​នោះ​មិនមែន​ជា​ដី​ចំណី​បឹង​ទេ​តាម​ពិតជា​ដី​ទិញ​ពី​អ្នក​ធ្វើ​មាតុភូមិ​និវត្ត​មក​ពី​ជំរុំ​ជាយ​ដែន​ដែល​អង្គកា​មួយ​ចែក​ឲ្យ​រស់នៅ​នា​ពេល​កន្លង​មក​។​លោក​បញ្ជាក់​ថា​ មេ​ភូមិ​ចាស់​ពី​មុន​បាន​កំណត់​ផ្ទៃ​បឹង​កូន​ត្រី​តែ​២៥​ហិ​កតា​ទេ​ដូច្នេះ​បើ​ខាង​ជំនាញ​ចុះ​វាស់វែង​មិន​សួរនាំ​អាជ្ញាធរ​ប្រាកដជា​មិន​ត្រូវ​ឡើយ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ