ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សាយ សំ​អាល់ ជម្រុញអភិរក្ស​ធនធាន​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បាន​ជម្រុញ​ជា​ថ្មី​ម្តងទៀត​ដល់​អាជ្ញាធរ​ថ្នាក់ ក្រោម​ជាតិ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការងារ​អភិរក្ស​ធនធានធម្មជាតិ​ដែល យើង​មាន​ស្រាប់​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ ។ លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នោះ​នៅ​ក្នុង​ពី​ធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី​ការ​ផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨…

ខេត្តកំពត ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បាន​ជម្រុញ​ជា​ថ្មី​ម្តងទៀត​ដល់​អាជ្ញាធរ​ថ្នាក់ ក្រោម​ជាតិ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការងារ​អភិរក្ស​ធនធានធម្មជាតិ​ដែល យើង​មាន​ស្រាប់​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នោះ​នៅ​ក្នុង​ពី​ធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី​ការ​ផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីរួមខេត្ត​កំពត ។

លោក សាយ សំ​អាល់ ថ្លែង​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត មុខងារ​វិស័យ​បរិស្ថាន​ដែល​ក្រសួងបរិស្ថាន​បាន​ធ្វើ​ប្រតិភូកម្ម និង​ការ​ប្រគល់​មុខងារ គ្រប់​គ្រប់​ជូន​ដើម្បី​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារ​បម្រើ​និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា យើង​ទាំងអស់ គ្នា​ត្រូវ​បន្ត​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន ល្អជា ពិសេស​ក្នុង​វិស័យ​បរិស្ថាន​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់ គ្រង់​សំណល់​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ធានា​បាន​នូវ​គុណភាព​បរិស្ថាន និង​និរន្តរភាព​បរិស្ថាន ហើយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការងារ​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍ ដល់​មនុស្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀត​។

លោក សាយ សំ​អាល់ ក៏​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​បរិស្ថាន​នា​ពេល​កន្លង​មក និង​ការ​គិតគូរ លើ​ការ​បង្កើត​សេដ្ឋកិច្ច មូលដ្ឋាន​និង​បង្កើត​ការងារ​ថ្មី​ៗ​ជូន​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​តាម​រយៈ​ការ​ជំរុញ​ទេសចរណ៍ធម្មជាតិ ការ​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​និង​ប្រើប្រាស់​ផលិតផល​របស់​ប្រជា​សហគមន៍ និង​ការ​ពង្រឹង​តួនាទី​របស់ សហគមន៍​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ សត្វព្រៃ​ព្រៃឈើ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា​កម្ពុជា​ទទួល​ប្រែក្លាយ​ពី​ប្រទេស​ដែល​គេ​ចោទប្រកាន់​ពី​មុន​ថា​ជា​ប្រទេស​កាប់​ឈើ មក​បច្ចុប្បន្ន​ថា​ជា​ប្រទេស​ដែល​ការពារ​បាន​ព្រៃឈើ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​ឥណទាន​កាបូន នៅ​លើ​ទីផ្សារ​អន្តរជាតិ​។

សូម​ជម្រាប​ថា​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី​ការ​ផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នឹង​ត្រូវ​រៀបចំ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីរួមខេត្ត​កំពត​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ចំនួន​៤ ខេត្ត​រួម​មាន​ខេត្ត​កំពត ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប និង​ខេត្តតាកែវ​។ នេះ​គឺជា​លើក​ទី​២ ហើយ​ដែល​ក្រសួង បរិស្ថាន​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី​ការ​ផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​១ រៀបចំ​ឡើង​នៅ ខេត្តកំពង់ធំ​។

សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន​ក្នុង​គោលបំណង​ដើម្បី​បំពាក់បំប៉ន​សមត្ថភាព​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អំពី​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ដែល​ក្រសួង​បាន​ធ្វើ​ប្រតិភូកម្ម និង​ប្រគល់​មុខងារ​ជូន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

មន្ត្រី​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​នឹង​ធ្វើ​បង្ហាញ​ជូន​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​នូវ​ទស្សនទាន​នៃ​ការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ការ​គ្រប់គ្រង សំណល់​រឹង​តាម​ទីប្រជុំជន ការ​គ្រប់គ្រង​ប្រព័ន្ធ​លូ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​អនុវត្ត​មុខងារ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព មុខងារ​ផ្សព្វផ្សាយ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ការងារ​គ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ និង​ការ​គ្រប់គ្រង ប្រព័ន្ធ​តំបន់​ការពារ ធម្មជាតិ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ