ខេត្តសៀមរាប ៖ ហាងម៉ាស្សាយីហោស្រីពៅ បង្កប់ផ្លូវភេទ ត្រូវប៉ូលិសចុះរំដោះក្មេងស្រី៤នាក់ ចំណែកម្ចាស់ហាងកម្លាំងជំនាញនាំយកមកធ្វើការសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត តាមបទបញ្ជាលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ដោយហេតុការណ៍ចុះបង្ក្រាបខាងលើនេះបានកើតឡើងនាវេលាម៉ោង២២និង ០០ នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនខេត្តបានប្រាប់នៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះថា ដោយមានការសហការណ៍ជាមួយកម្លាំងរដ្ឋបាលសាលាកំរើកចុះបង្ក្រាបករណីអំពើសញ្ចារកម្មនៅហាងម៉ាស្សាមួយកន្លែង ដែលមានយីហោ ដូចខាងលើ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលរកស៊ីអាជីវកម្មផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ។
ក្នុងនោះយើងបានប្រមូលស្ត្រីរកស៊ីផ្លូវភេទបានចំនួន៤ នាក់ក្នុងនោះ អនីតិជនអាយុ ក្រោម១៦ឆ្នាំម្នាក់ និងឃាត់ខ្លួនថៅកែម្នាក់ឈ្មោះ យិន ង៉ែត ភេទប្រុស អាយុ៤៩ឆ្នាំ តាមបញ្ជា លោកកើតវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទីយប់ ក្នុងនោះយើងបានធ្វើការឆែកឆេររកឃើញវត្ថុតាងដូចជា ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យ ដែលជាម្ចាស់ហាង ម៉ាស្សា ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជន ខេត្តសៀមរាប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកស្ត្រីរកសុីផ្លូវភេទបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត ៕
ចែករំលែកព័តមាននេះ