ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកឯកទគ្គកម្មៈ កម្ពុជាទទួលទេសចរណ៍បរទេសជាង៦លាននាក់ដោយច្រើនជាងមុនកូវីដ

9 ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ហួត ហាក់ បាន​និយាយ​ថ្មី​ៗ​នេះ នៅ​ក្នុងអំឡុងពេល​បុណ្យ​សមុទ្រ​នៅ​កំពត​ថា ប្រទេស​កម្ពុជា​បាន​កត់ត្រា​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​ដល់​ទៅ​៦​លាន​នាក់ ក្នុង​អំឡុង​ខែមករា ដល់​ខែវិច្ឆិកា…

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ហួត ហាក់ បាន​និយាយ​ថ្មី​ៗ​នេះ នៅ​ក្នុងអំឡុងពេល​បុណ្យ​សមុទ្រ​នៅ​កំពត​ថា ប្រទេស​កម្ពុជា​បាន​កត់ត្រា​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​ដល់​ទៅ​៦​លាន​នាក់ ក្នុង​អំឡុង​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៤ ពោល គឺ​កើន​ឡើ​២២​ភាគរយ ។

លោក​បាន​និយាយ​ថា ផ្អែក​លើ​តួលេខ​នេះ​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ទទួល​បាន​ភ្ញៀវ​បរទេស​ប្រមាណ​៦,៧ លាន​នាក់ ក្នុង​ឆ្នាំ​២០២៤ ដែល​នឹង​លើស​ពី​កម្រិត​មុន​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ​២០១៩ ។

នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រសួង វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​នានា​បាន​ចូលរួម​ទើប​យើង​អាច​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់​បែប​នេះ ។

ប៉ុន្តែ​ទន្ទឹម​នឹង​ជោគជ័យ​នេះ យើង​គួរតែ​បន្ត​រិះគិត​រួម​គ្នា​មួយ​ជំហាន​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​បង្កើន​ការ​ទាក់ទាញ​អ្នក​ថ្មី​ឲ្យ​មក​បន្ថែម​ទៀត ហើយ​ធ្នាក់​ចិត្ត​អ្នកទេសចរ​ចាស់​ឲ្យ​វិល​ត្រឡប់​មក​លេង​កម្សាន្ត និង​រីករាយ​នៅ​ក្នុង​ដំណើរ​ទេសចរណ៍​នៅ​កម្ពុជា​ជា​ថ្មី ។

រឿង​ទេសចរណ៍​នេះ កម្ពុជា​ត្រូវ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុង​ការ​ទាក់ទាញ​ទេសចរ​ថ្មី និង​រក្សា​អោយ​បាន​ច្រើន​ទេសចរ​ចាស់​ដោយ​អោយ​គេ​បន្ត​មក​លេង​កម្ពុជា​ទៀត ។ បើ​ទេសចរ​ថ្មី​ចេះ​តែ​កើនឡើង ហើយ​ទេសចរ​ចាស់​ចេះ​តែ​បន្ត​មក​ទៀត​នោះ កម្ពុជា​នឹង​កើប​លុយ​ពី​វិស័យ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ