ឈ្មោះហៅថា «ដោះដូរ» ទីតាំងមណ្ឌលសុខភាពក្រុងប៉ោយប៉ែត កំពុងក្លាយជាប្រធានបទដ៏«រសើប»បំផុតមួយ… ធ្វើឱ្យមហាជននៅក្រុងប៉ោយប៉ែតក៏ដូចអ្នកខេត្តបន្ទាយមានជ័យហួសចិត្តគ្រប់គ្នា ព្រោះបរិមាណនៃ«តម្លៃដោះដូរ»ខុសគ្នាដូចមេឃនិងដី ។
ព័ត៌មានច្បាស់ការណ៍…ទីតាំងដីមណ្ឌលសុខភាពមានទំហំ៤.០៧៥ម៉ែត្រក្រឡា ស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ចំកណ្តាលក្រុងប៉ោយប៉ែត ដែលសម័យកាលដោះដូរមានតម្លៃទីផ្សារដីប្រមាណជាង៣.០០០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា ។ ជាទីតាំងត្រូវប៉ាន់ត្រូវប៉ោតធំណាស់ជាឆ្នាំងមាស… សេដ្ឋីណាក៏ចង់បានដែរ ព្រោះអាចធ្វើសំណង់សណ្ឋាគារផ្កាយ១០ ផ្កាយ២០ បានយ៉ាងប្រសើរ ដាក់មន្តស្នេហ៍បានពីរដ្ឋមួយៗ ក្លាយាសម្បត្តិមហាសាល ។
ចំណែកទីតាំងថ្មីដែលបានដោះដូរ… មានទំហំ៤.៨០០ម៉ែត្រក្រឡា គឺធំជាងបន្តិច ដែលហៅថា ធំជាងប៉ុនបាតដៃ ស្ថិតនៅទីវាលរហោឋានមួយដូចវាលកប់ខ្មោច… ចម្ងាយប្រមាណ៥គ.ម ពីទីតាំងចាស់ ដែលដីនៅតំបន់នោះមានតម្លៃទីផ្សារ១២០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា ដូចយកឆ្នាំងដីដូរបានឆ្នាំងមាស ។
ការគណនាដោយសង្ខេបខាងលើនេះ វាធ្លាយចេញពីមន្ត្រីរាជការ ពីក្រុមហ៊ុននានា នៅខេត្តបន្ទាយមានជ័យ បង្ហើរឱ្យមហាជនពិចារណាប៉ុណ្ណោះ តើមិនមែនយកឆ្នាំងមាសដូរយកឆ្នាំងដីទេឬអត់? តើចិនដេញខ្មែរ ខ្មែរដេញខ្មោចមែនឬអត់?
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅកាសែតកោះសន្តិភាព។ ដោយ៖ ទុយ ក្តាម
ចែករំលែកព័តមាននេះ