នាំខ្លួនលោករ៉ុង ឈុន មកសាកសួរបន្ថែម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកគាំទ្រលោក រ៉ុង ឈុន នៅតែបន្តឃើញមកមុខសាលាដំបូងរាជធានី ធ្វើការទាមទារឱ្យមានការដោះលែងរូបលោក ខណៈលោកកំពុងជាប់ពន្ធនាគារជាបណ្តោះអាសន្ន ។ នៅព្រឹកថ្ងៃទី១៣…
រាជធានីភ្នំពេញ ៖ អ្នកគាំទ្រលោក រ៉ុង ឈុន នៅតែបន្តឃើញមកមុខសាលាដំបូងរាជធានី ធ្វើការទាមទារឱ្យមានការដោះលែងរូបលោក ខណៈលោកកំពុងជាប់ពន្ធនាគារជាបណ្តោះអាសន្ន ។ នៅព្រឹកថ្ងៃទី១៣…
រាជធានីភ្នំពេញ ៖ អ្នកគាំទ្រលោក រ៉ុង ឈុន នៅតែបន្តឃើញមកមុខសាលាដំបូងរាជធានី ធ្វើការទាមទារឱ្យមានការដោះលែងរូបលោក ខណៈលោកកំពុងជាប់ពន្ធនាគារជាបណ្តោះអាសន្ន ។ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកត្រូវបានចៅក្រមស៊ើបសួរបានឱ្យអនុរក្សពន្ធនាគារ នាំខ្លួនមកសាកសួរបន្ថែមពីការញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា មុនពេលបើកសវនាការជំនុំជម្រះលើអង្គសេចក្តីតាមនីតិវិធី ។
សូមជម្រាបថាលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បញ្ជូនមកស្នងការដ្ឋានរាជធានីភ្នំពេញនិងត្រូវបាន លោកព្រះរាជអាជ្ញារង សេង ហៀង បានបើកការសាកសួរតាមនីតិវិធី និងបានសម្រេចចោទប្រកាន់ ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។
នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន ប្រមាណជា២០នាក់ បន្តប្រមូលផ្តុំគ្នានៅផ្លូវម្ខាងមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ខាងពហុកីឡដ្ឋានជាតិអូឡាំពិក បាននាំគ្នាស្រែកទាមទារសុំឲ្យតុលាការដោះលែងលោក រ៉ុង ឈុន វិញ ។ សកម្មភាពរបស់ក្រុមអ្នកគាំទ្រត្រូវបានសន្តិសុខខណ្ឌ៧មករា បានរារាំងមិនបានអនុញ្ញាតឱ្យពួកគេចូលមកដល់ក្បែររបងសាលាដំបូងនោះឡើយ ។
ទោះមានការរុញច្រានគ្នាខ្លះក្តី ក៏មិនមានហិង្សាកើតឡើងដែរ ។ អ្នកគាំទ្រ ដែលច្រើនជាក្រុមយុវជនបានព្រមានថា បើសិនជាតុលាការមិនព្រមដោះលែងលោក រ៉ុង ឈុន ឲ្យនៅក្រៅឃុំមានសេរីភាពវិញទេ ពួកគាត់និងមកលើកបដាតវ៉ារាល់ថ្ងៃ ។ កាលពីរសៀលថ្ងៃទី១២ សីហា ក៏មានការប្រមូលផ្តុំគ្នារបស់ក្រុមអ្នកតវ៉ានេះដែរ ជុំវិញការចាប់ខ្លួនលោក រ៉ុង ឈុននេះ ៕
ចែករំលែកព័តមាននេះ