រាជធានីភ្នំពេញ ៖ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ។ នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។
លិខិតខាងលើបានបញ្ជាក់ថា ដោយយោងតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ចុះថ្ងៃទី៥ ខែសីហានេះ ។ ការផ្អាកប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ស្របពេលដែលកម្ពុជា កំពុងប្រយុទ្ធនឹងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសាកលលោក ។
សូមបញ្ជាក់ ៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ៕
ចែករំលែកព័តមាននេះ