ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​ល្អ​កាន់តែ​ច្រើន ឱកាស​កាន់តែ​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ពាក្យ​ថា «​បំណុល​» មនុស្ស​មួយ​ចំនួន​តែងតែ​ជ្រួយ​ចិញ្ចើម ហើយ​ពោល​ត្អូញត្អែរ​ថា ធ្វើការ​រាប់​ឆ្នាំ​អត់​មាន​សល់​អ្វី គឺ​សល់​តែ​បំណុល​វណ្ឌ​.​ក ។ ក៏​ប៉ុន្តែ​សម្រាប់​អ្នកជំនាញ​វិញ​បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ពាក្យ​ថា «​បំណុល​» មនុស្ស​មួយ​ចំនួន​តែងតែ​ជ្រួយ​ចិញ្ចើម ហើយ​ពោល​ត្អូញត្អែរ​ថា ធ្វើការ​រាប់​ឆ្នាំ​អត់​មាន​សល់​អ្វី គឺ​សល់​តែ​បំណុល​វណ្ឌ​.​ក ។ ក៏​ប៉ុន្តែ​សម្រាប់​អ្នកជំនាញ​វិញ​បាន​បញ្ជាក់​ថា «​បំណុល​» មិនមែន​សុទ្ធតែ​អាក្រក់​នោះ​ទេ ព្រោះ​បំណុល​ល្អ នឹង​ជួយ​អ្នក​ទទួល​បាន​ឱកាស​កាន់តែ​ច្រើន​ជាង​មុន ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ជា​អ្នកជំនាញ​ខាង​អ​ល​ចនទ្រ​ព្យ​បាន​លើក​ឡើង​ថា ការ​មានចំនេះ​ខាង​ផ្នែក​ហិរញ្ញវត្ថុ គឺជា​រឿង​ចាំបាច់ ព្រោះ​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្បាស់​ថា គួរ​ចាយ​យ៉ាងណា គួរ​វិនិយោគ​លើ​អ្វី និង​គួរ​រក​លុយ​តាម​ណា ។ «​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន កុំ​សួរ​ខ្ញុំ​ពី​ក្បួន​ដោះបំណុល ។ គួរតែ​សួរ​ខ្ញុំ​ពី​វិធី​ដែល​អាច​បង្កើន​បំណុល ដើម្បី​ពង្រីក​ឱកាស​វិញ​ល្អ​ជាង​» ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ង៉ែត ជូ ដែល​តែងតែ​ចំណាយ​ពេលវេលា​ភាគច្រើន​បង្រៀន និង​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​យុវជន និង​តាម​ស្ថាប័នឯកជន​មួយ​ចំនួន ។

លោក ង៉ែត ជូ បាន​មាន​ប្រសាសន៍​ថា «​ជា​ទូទៅ​បំណុល​កាន់តែ​ច្រើន កាន់តែ​ប្រសើរ ប្រសិនបើ​នោះ​ជា​បំណុល​ល្អ ។ សេដ្ឋី​ប្រាក់​លាន​អាច​មាន​បំណុល​រាប់​លាន​ដុល្លារ ។ មហាសេដ្ឋី​អាច​មាន​បំណុល​រាប់​ពាន់​លាន​ដុល្លារ ។

បំណុល​ជា​គ្រាប់ពូជ​ដ៏​សំខាន់​ចេញពី​ហោប៉ៅ​អ្នក​ដទៃ​ដែល​ម្នាក់​ៗ​ត្រូវ​ប្រើ​ប្រកប ដោយ​ការ​ទទួលខុសត្រូវ និង​បញ្ញា​» ។ លោក​បាន​បន្ត​ថា បុគ្គល​ដែល​ចង់​ដោះបំណុល​មាន​ន័យ​ថា បំណុល​មិន​មាន​សុខភាព​ល្អ​នោះ​ទេ ។

នោះ​អាច​មក​ពី​មូលហេតុ​៣​យ៉ាង​៖ ១- ប្រើ​បំណុល​ខុស​គោលដៅ​ដែល​មិន​បំរើ​អោយ​សកម្មភាព​រក​ប្រាក់​ចំណេញ​។ ២- បរាជ័យ​ក្នុង​អាជីវកម្ម​ឬ​ការ​វិនិយោគ និង​ទី ៣- ខ្ចី​បំណុល​ច្រើន​ហួស​លទ្ធភាព ។

លោក ជា ពិ​សិទ្ធ ដែល​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្រុងភ្នំពេញ​បាន​និយាយ​ថា មិត្ត​ភ័ក្ត្រ​របស់​លោក រួម​ទាំង​លោក​ផ្ទាល់​ធ្លាប់​មានបទពិសោធន៍​ជូរ​ចត់​ក្នុង​ការ​ដោះបំណុល ដោយសារ​តែ​ភាព​ហ៊ឹក​ហារ​ចង់បាន​ម៉ូតូ​ទំនើប ។ លោក​បាន​និយាយ​ថា «​កាលពី ៣ ឆ្នាំ​មុន​ខ្ញុំ និង​មិត្ត​ភ័ក្ត្រ​បាន​បបួល​គ្នា​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ​មួយ ព្រោះ​ចង់បាន​ម៉ូតូ​ទំនើប ក្រោយ​ពី​ទទួល​បានការ​ងារ​ធ្វើ​មាន​ប្រាក់ខែ​ប្រមាណ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ ។

កាលនោះ ខ្ញុំ​ត្រូវ​ខ្ចី​គេ ១០០០ ដុល្លារ ហើយ​ត្រូវ​បង់​សង​វិញ​រៀង​រាល់​ខែ​ចំនួន ១០០ ដុល្លារ​ថេរ​រយៈពេល​១​ឆ្នាំ​ពេញ ។ ពេល​នោះ​បង់ថ្លៃ​ផ្ទះ​ជួល​មួយ​ខែ ៦០ ដុល្លារ​ផង បង់ថ្លៃ​ម៉ូតូ​ផង គឺ​អាច​រត់​រួច ទោះ​មិន​សល់​សម្រាប់​សន្សំ តែ​ស៊យ អី​ម៉ែ​ឈឺ ខណៈ​ទើប​បង់​ឲ្យ​គេ​បាន ៣​ខែ ក៏​ត្រូវ​បង្ខំចិត្ត​លក់​ម៉ូតូ​ទាំង​មិន​ទាន់​បង់​ចប់​ផង​នោះ គឺ​ខាត​ឡុងចុង​តែ​ម្តង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ