បុគ្គលគប្បីអប់រំបន្ទំចិត្តឱ្យស្ថិតទៅក្នុងលក្ខណៈជាមនុស្សធម្មតាៗទៅបានហើយ កុំប្រកាន់ថា ខ្លួនអញជាមនុស្សសំខាន់យ៉ាងនេះ យ៉ាងនោះ ខ្លួនអញត្រូវតែឈ្នះគេគ្រប់យ៉ាងនោះ ការគិតបែបនេះនឹងធ្វើឱ្យចិត្តមិនស្ងប់រម្ងាប់ទេ ត្រូវត្រិះរិះរកមធ្យោបាយគ្រប់យ៉ាងដើម្បីឈ្នះ គឺគ្មានទេសេចក្តីសុខ ត្រូវចេះគិតដល់ធម្មតាធម៌ទើបស្ងប់សុខ ។
បុគ្គលត្រូវហ្វឹកហាត់ខ្លួនឱ្យចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃខ្លះផង ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផលយ៉ាងនេះ យ៉ាងនោះដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេនោះ មិនមានសេចក្ដីសុខក្នុងជីវិតទេ នឹងត្រូវតស៊ូជាមួយមនុស្សនៅជុំវិញខ្លួនដើម្បីទាមទាររកហេតុផលឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ។
ដូចនេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ទើបបានសេចក្ដីសុខក្នុងជីវិត និងបានឈ្នះនូវកិលេស ឈ្នះនូវមានះក្នុងខ្លួនឯង ហើយបានសុខជានិច្ច ។ សាន សារិន
ចែករំលែកព័តមាននេះ