ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ បាន​វាយលុក​ចូលខ្លួន​មនុស្ស​ជាង​៧​លាន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ការ​ឆ្លង​រោគ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក​មាន​លើស​ពី ៧​លាន​នាក់ កាលពី​ថ្ងៃ​ចន្ទ​។ កំណើន​ខ្លាំង បន្ទាប់​ពី​មួ​យស​ប្តា​ហ៍​មុន​មាន​ប្រមាណ​៦​លាន​ករណី​។ ការ​រាតត្បាត​ជា​សកល​កំពុង​ឈាន​ដល់​ដំណាក់កាល ដ៏​លឿន​ខ្លាំង​គួរ​ឲ្យ​ខ្លាច…

កូ​វី​ដ​-១៩ ៖ ការ​ឆ្លង​រោគ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក​មាន​លើស​ពី ៧​លាន​នាក់ កាលពី​ថ្ងៃ​ចន្ទ​។ កំណើន​ខ្លាំង បន្ទាប់​ពី​មួ​យស​ប្តា​ហ៍​មុន​មាន​ប្រមាណ​៦​លាន​ករណី​។ ការ​រាតត្បាត​ជា​សកល​កំពុង​ឈាន​ដល់​ដំណាក់កាល ដ៏​លឿន​ខ្លាំង​គួរ​ឲ្យ​ខ្លាច ដោយ​ប្រេ​ស៊ី​ល និង​ឥណ្ឌា​ជំរុញ​ឱ្យ​មានការ​កើនឡើង​ប្រចាំ​ថ្ងៃ​ជាង ១00,000 ករណី​ក្នុង​មួយ​ថ្ងៃ​។

ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាងគេ​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក ដោយ​មាន​អ្នក​ស្លាប់​ជាង ៣៦.០០០​នាក់ ខណៈ​ដែល​ប្រទេស​នូ​វែ​ល​សេ​ឡង់​ហាក់ដូចជា​បាន​លុប​បំបាត់​វីរុស​នេះ យ៉ាង​ហោច​ណាស់​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​។ ចំនួន​អ្នក​ស្លាប់​ជាង ៤០២,០០០​នាក់ ត្រូវ​បាន​កត់ត្រា​នៅ​ទូ​ទាំង ពិភពលោក​។

ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ជិត​ពាក់កណ្តាល​ត្រូវ​បាន​គេ​កត់ត្រា​ទុក​នៅ​អឺរ៉ុប​នោះ សហរដ្ឋអាមេរិក នៅ​តែ​ជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ ដោយ​មាន​អ្នក​ស្លាប់​ជាង ១១​ម៉ឺន​នាក់ បន្ទាប់​មក​គឺ​អង់គ្លេស​ដែល ចំនួន​អ្នក​ស្លាប់​លើស​ពី ៤០.៥០០​នាក់​។ នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​របស់ សហរដ្ឋអាមេរិក ដែល​មាន​ចំនួន ៦៩១​នាក់ គឺ​ទាប​បំផុត​ដែល​វា​មាន​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​។

នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins​។ សហរដ្ឋអាមេរិក​បាន​កត់ត្រា​ករណី​ចំនួន ១.៩៤២.៣៦៣​ករណី​ចាប់តាំងពី​វីរុស​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ