ប្រកាសតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកែប
- កែប
ខេត្តកែប ៖ កាលពីនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចក្រឡាហោម…
ខេត្តកែប ៖ កាលពីនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចក្រឡាហោម…
ខេត្តកែប ៖ កាលពីនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប។
នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ប្រធានសាលាដំបូង លោកព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកំពត មន្ត្រីនគរបាលជាន់ខ្ពស់មកពីអគ្គស្នងការនគរបាលជាតិ លោកស្រី អភិបាលក្រុង ស្រុក និងមន្ត្រីនគរបាលគ្រប់ផ្នែកនៃស្នងការដ្ឋាននគរបាលខេត្តកែប។
យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរងនគរបាលខេត្តកំពត មកជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ខណៈលោកឧត្តមសេនីយ៍ទោ បែន តារា បានផ្ទេរភារកិច្ច ជាអនុប្រធាននាយកដ្ឋានកណ្តាលព្រំដែនគោកវិញ។
មានមតិផ្តាំផ្ញើសួរសុខទុក្ខ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរដល់លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែបចាស់ ដែលកន្លងបានដឹកនាំកងកម្លាំងអនុវត្តការងារបានល្អប្រសើរ ដែលធ្វើឱ្យបទល្មើសមានការថយចុះជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។
ក្នុងឱកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលនេះដែរ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានជំរុញផ្តាំផ្ញើដល់លោកស្នងការនគរបាលខេត្តកែបដែលទើបតែងតាំងថ្មី ត្រូវខិតខំបន្តអនុវត្តកិច្ចការដែលលោកស្នងការចាស់បានធ្វើនៅសេសសល់និងយកគំរូកិច្ចការដែលស្នងការចាស់ធ្វើបានល្អនិងពង្រឹងការងារសន្តិសុខសង្គមឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តក្នុងខេត្តកែបរបស់យើង។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានលើកយកបញ្ហាអាទិភាពសំខាន់ៗជាច្រើនចំណុចសម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព ដោយបានជំរុញឱ្យប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត ជាអ្នកដឹកនាំដើម្បីអនុវត្តការងារ ហើយស្នងការនគរបាលខេត្ត រួមជាមួយកងកម្លាំងរាជអាវុធហត្ថ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតធ្វើផែនការព្យាករណ៍មួយសម្រាប់ចាត់វិធានការ ហើយក៏សូមឱ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ជួយដឹកនាំបន្ត ដោយជំរុញដល់លោកអធិការក្រុង ស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើផែនការពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅតាមសហគមន៍ប្រជាពលរដ្ឋ។
លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបន្តថា ដើម្បីឱ្យសហគមន៍នីមួយៗក្លាយជាភូមិ ឃុំមានសុវត្ថិភាព យើងត្រូវតែអនុវត្តនូវគោលការណ៍សំខាន់ៗមួយចំនួន រួមមាន៖ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ,យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ និងយុទ្ធនាការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍នីមួយៗ។
នៅទីបញ្ចប់នៃកម្មវិធី លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានប្រគល់រថយន្ត១គ្រឿង ម៉ូតូចំនួន៥គ្រឿង និងឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនលោកស្នងការខេត្តកែបទើបទទួលតំណែងថ្មី ព្រមទាំងបានឧបត្ថម្ភដល់អង្គភាពនគរបាលព្រំដែនទឹកចំនួន២លានរៀល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត២លានរៀល និងបញ្ជាការដ្ឋានតំបន់សឹករងកែប ចំនួន២លានរៀលផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ