ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខម្ហូប​ជនជាតិ​ដើម​ភាគតិច ៣ មុខ​ដែល​អ្នក​គួរតែ​ភ្លក់​រសជាតិ​ពេល​ទៅ​លេង​រតនៈគិរី

3 ឆ្នាំ មុន
  • រតនគិរី

រតនៈគិរី​៖ ក្រោយ​ពី​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្បើយ​ច្រើន​ក្រោយ​ពី​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង ១២២​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​និង​ចេញពី​មន្ទីរពេទ្យ​អស់នោះ គេ​កត់សម្គាល់​ឃើញ​ថា បងប្អូន​ខ្មែរ​យើង​ចាប់ផ្តើម​ធ្វើ​ដំណើរ​កំសាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ទឹកដី​ខេត្ត​រតនៈគីរី​ដែល​សំបូរ​ទៅ​ដោយ​តំបន់​កំសាន្ត​បែប​ធម្មជាតិ…

រតនៈគិរី​៖ ក្រោយ​ពី​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្បើយ​ច្រើន​ក្រោយ​ពី​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង ១២២​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​និង​ចេញពី​មន្ទីរពេទ្យ​អស់នោះ គេ​កត់សម្គាល់​ឃើញ​ថា បងប្អូន​ខ្មែរ​យើង​ចាប់ផ្តើម​ធ្វើ​ដំណើរ​កំសាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ទឹកដី​ខេត្ត​រតនៈគីរី​ដែល​សំបូរ​ទៅ​ដោយ​តំបន់​កំសាន្ត​បែប​ធម្មជាតិ ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត​និង​តំបន់​ទេសចរណ៍​ក្នុង​ព្រៃ ក៏​មិន​រំលង​ពី​ក្រសែភ្នែក​អ្នកទេសចរ​នោះ​ទេ ។

ប្រាកដ​ណាស់ ពេល​ទៅ​ដល់​ខេត្ត​រតនៈគីរី បើសិនជា​លោក​អ្នក​មិន​បាន​ភ្លក់​នូវ​រសជាតិ​មុខម្ហូប​បងប្អូន​ជនជាតិ​ដើម​នៅ​តំបន់​នោះ គឺ​ប្រៀប​ដូច​ជា​លោក​អ្នក​មិន​បាន​ទៅ​ដល់​ខេត្ត​រតនៈគីរី​អ​ញ្ចឹ​ង ។ ដូច្នេះ​សម្រាប់​លោក​អ្នក​កំពុង​ស្វែងរក​ម្ហូប​ក្នុងស្រុក​ដែល​មាន​រសជាតិ​ប្លែក​នៅ​ពេល​អ្នក​ទៅ​ដល់​តំបន់​ដាច់​ស្រយាល ថ្ងៃនេះ​នឹង​បង្ហាញ​នូវ​មុខម្ហូប​ចំនួន ៣ មុខ​ដែល​គួរតែ​ភ្លក្ស​សាកល្បង ពេល​ទៅ​ខេត្ត​រត​នះ​គិរី​។

ប្រសិនជា​ទៅ​ខេត្ត​នេះ​ហើយ មិន​បាន​បរិភោគ​នោះ​ប្រយ័ត្ន​ជា​ស្តាយក្រោយ​មិន​ខាន ពីព្រោះ​តែ​ភាព​ទាក់ទាញ​និង​ពណ៌​ស្រស់​ឆើតឆាយ​របស់​មុខម្ហូប​ទាំង​អស់នេះ ៖

១ – ចា​ណា​ង ឫ សម្ល​ចា​ណា​ង​៖ គ្រាន់តែ​លឺឈ្មោះ​ក៏​ទាក់ទាញ​ និង​គឺ​ប្លែក​ខ្លាំង​ណាស់​ដែរ ។ ចា​ណា​ង គឺជា​ម្ហូប​ជនជាតិ​ដើម ដែល​មាន​សាច់​ពីរ​ប្រភេទ គឺ​ជើង​ជ្រូក និង​សាច់​គោ ដែលតម្រូវ​តាម​ការ​ចូល​ចិត្ត​របស់​លោក​អ្នក ។ ចា​ណា​ង ទឹក​សម្ល​របស់​វា​មាន​រាង​ខ្មៅ​បន្តិច ប៉ុន្តែ​មាន​រសជាតិ​ឆ្ងាញ់ ព្រោះ​គ្រឿងផ្សំ​មាន​ជើង​ជ្រូក​ឬ សាច់​គោ ត្រពាំង ពោត និង​បន្លែ​ជា​ច្រើន​ទៀត ហើយ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ពេល​លោក​អ្នក​ទទួលទាន​សម្លរ​មួយ​នេះ ជាមួយនឹង​ប្រ​គ្រៀវ​កាន់តែ​រសជាតិ​ឆ្ងាញ់ ដែល​វា​មាន​រូបរាង​របស់​វាស្រ​ដៀង​ដូច​ជា​ខ្ទឹមស ហើយ​វា​ជា​គ្រឿងផ្សំ​ពិសេស​ដែល​ធ្វើ ចា​ណា​ង នេះ​មាន​រសជាតិ​ឆ្ងាញ់​។

២ – ភី​ភា​៖ ភី​ភា គឺជា​មុខម្ហូប​មួយ​ក្នុង​ចំណោម​មុខម្ហូប​ជនជាតិ​ដើម​ជា​ច្រើន​ដែល​យក​សាច់​គោ ឬ​លាមក​គោ​ដែល​នៅ​ខ្ចី យក​មក​ជា​គ្រឿងទេស​សំខាន់​សម្រាប់​មុខម្ហូប​មួយ​នេះ ដោយ​លាយ​ជាមួយ​បន្លែ​ដូច​ជា ត្រកួន និង​ក្តាត​ជាដើម​។ គ្រឿងផ្សំ​សំខាន់​ដែល​យើង​មិន​អាច​ខកខាន​បាន គឺ​លាមក​គោ ដែល​គេ​យក​ទៅ​លាយ​ជាមួយ​គ្រឿងទេស​ជា​ច្រើន​ទៀត ដែល​ធ្វើ​អោយ​ម្ហូប​មួយ​មុខ​នេះ​រាង​ល្វិ​ង​តិច​ៗ​។

៣ – ម៉ា​ភា ៖ ម៉ា​ភា គឺជា​មុខម្ហូប​មួយ​ប្រភេទ​ដែល​ស្រ​ដៀង​នឹង​ភ្លេ​សាច់​គោ​ដែរ ប៉ុន្តែ​វា​មាន​រស់ជាតិ​ឆ្ងាញ់​ជាង ពីព្រោះ វា​មាន​គ្រឿងផ្សំ​ពិសេស​នោះ គឺ​យក​ទឹកប្រមាត់​គោ​លាយ​ជាមួយ​សាច់​គោ ដោយ​លាយ​ជាមួយ​ពោះធំ ពោះ ១០០ ស្រទាប់ គ្រ​លៀន ហ៊ុនខ្ចី និង​ប្រមាត់​គោ ស្ងោរ​វា​ឲ្យ​ឆ្អិន​រួច​ហាន់​ជា​បន្ទះ​តូច​ៗ ហើយ​ចាក់​លាយ​ទឹកប្រហុក​ដែល​លាយ​គ្រឿង​រួច​ហើយ​ដាក់​ចម្អិន​ឡើង​វិញ​ជាមួយ​គ្នា​។ ម្ហូប​មួយ​មុខ​នេះ ដូចនឹង ភី​ភា​ដែរ គ្រាន់តែ​ម៉ា​ភា​ជា​លក្ខណៈ​គោក ហើយ​ភី​ភា​ជា​ប្រភេទ​មានទឹក ៕

កែសម្រួលដោយ