ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​លាងបាប​តើ​ទស្សនៈ​នេះ​ត្រឹមត្រូវ​ទេ ?

3 ឆ្នាំ មុន

រឿង​ធ្វើបុណ្យ​លាងបាប​នេះ​ជា​ទស្សនៈ​មួយ​កប់​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដោយ​មតិ​ភាគច្រើន​យល់​ថា ធ្វើបុណ្យ​លាងបាប គឺ​សំដៅ​ន័យ​រាល់​អំពើ​បាប​ដែល​គេ​ធ្វើ​កន្លង​មក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​សាបសូន្យ​អស់​នៅ​ពេល​ដែល​គេ​ធ្វើបុណ្យ​កុសល​ដើម្បី​លាង​ជម្រះ​នូវ​អំពើ​បាប​ទាំងនោះ ។ តាម​ពិត​ទៅ​ទស្សនៈ​បែប​នេះ​មិន​ទាន់​ត្រឹមត្រូវ​សោះឡើយ ព្រោះ​បុណ្យ​និង​បាប​មិន​អាច​ស៊ីសង ឬ​លាង​សម្អាត​ឱ្យ​គ្នា​បាន​ទេ ។ នៅ​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា​គ្មាន​វិធី​ធ្វើបុណ្យ​លាងបាប​ទេ…

រឿង​ធ្វើបុណ្យ​លាងបាប​នេះ​ជា​ទស្សនៈ​មួយ​កប់​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដោយ​មតិ​ភាគច្រើន​យល់​ថា ធ្វើបុណ្យ​លាងបាប គឺ​សំដៅ​ន័យ​រាល់​អំពើ​បាប​ដែល​គេ​ធ្វើ​កន្លង​មក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​សាបសូន្យ​អស់​នៅ​ពេល​ដែល​គេ​ធ្វើបុណ្យ​កុសល​ដើម្បី​លាង​ជម្រះ​នូវ​អំពើ​បាប​ទាំងនោះ ។

តាម​ពិត​ទៅ​ទស្សនៈ​បែប​នេះ​មិន​ទាន់​ត្រឹមត្រូវ​សោះឡើយ ព្រោះ​បុណ្យ​និង​បាប​មិន​អាច​ស៊ីសង ឬ​លាង​សម្អាត​ឱ្យ​គ្នា​បាន​ទេ ។ នៅ​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា​គ្មាន​វិធី​ធ្វើបុណ្យ​លាងបាប​ទេ តែ​បុណ្យ​មាន​អានុភាព​ច្រើន​ជាង​បាប ដូច្នេះ​ពុទ្ធសាសនា​មាន​វិធី​ធ្វើបុណ្យ​ដើម្បី​រម្ងាប់​បាប​អកុសល​មិន​ឱ្យ​កើតឡើង​ក្នុង​ខន្ធ​សន្តាន​បាន ។

នេះ​ជា​សត្យា​នុ​ម័ត​នៃ​ទ្រឹស្តី​ពុទ្ធសាសនា សូ​ម្បី​ព្រះ​ភគវា​ក៏​ទ្រង់​មិន​បាន​ជួយ​លាងបាប​ឱ្យ​សត្វលោក​ណា​ដែរ តែ​ព្រះ​អង្គ​បាន​ចង្អុល​បង្ហាញផ្លូវ​ឆ្ពោះទៅ​រក​សេចក្តីសុខ ទៅ​កាន់​ទី​រំលត់ទុក្ខ ប៉ុន្តែ​ដើម្បី​បាន​មង្គល​ទាំង​អស់នេះ យើង​ចាំបាច់​ត្រូវ​តែ​ប្រឹង​ដើរ​ដោយ​ខ្លួនឯង ពោល​គឺ​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ខ្លួន​យើង​ផ្ទាល់ គ្មាន​អ្នក​ណា​ធ្វើ​ជំនួស​បាន​ទេ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ទូន្មាន​ថា សេចក្ដី​បរិសុទ្ធ​របស់​មនុស្ស ត្រូវ​អាស្រ័យ​លើ​ការ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​អំពើ​ល្អ អំពើ​សុចរិត​ដោយ​ខ្លួនឯង មិនមែន​អាស្រ័យ​ទៅ​លើ​ការ​អាណិតអាសូរ​អំពី​អ្នក​ណា​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ